ប្រព័ន្ធ​ប្រតិបត្តិ​កុំព្យូទ័រ Pear OS 8 ចេញ​ផ្លូវការ​ និង​ Download ដោយ​ឥត​គិត​ថ្លៃ

ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ Pear OS 8 ដែល​ស្ថិត​ក្នុង​សែស្រឡាយ Linux ពពួក Open Source នោះ ឥឡូវ​ចេញ​ជា​ផ្លូវការ និង​អាច​ទាញ​យក​បាន​ដោយ​សេរី​ហើយ។

Pear Linux ដែល​ពី​មុន​ហៅ​ថា Comice OS ឬ Pear OS គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ Open Source ដែល​មាន​រូបរាង User Interface ស្រស់​ស្អាត មាន​សារប្រយោជន៍ ដំណើរការ​បាន​ល្អ និង​ផ្ដល់​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់។ ក្រឡេក​មើល​មួយភ្លែត យើង​ឃើញ User Interface របស់ Pear OS 8 នេះ​ស្រដៀង​នឹង Mac OS desktop អីចឹង​ដែរ។ នៅ​ក្នុង OS ថ្មី​នេះ ត្រូវ​បាន​អ្នក​អភិវឌ្ឍ​កម្មវិធី រួម​បញ្ចូល​កម្មវិធី​មាន​ស្រាប់​មួយ​ចំនួន​ដូច​ជា My Pear, Pear Security, Pear Contacts, Pear Cloud និង Pear Updater ជា​ដើម។
លក្ខណៈ​សម្បត្តិ Pear OS 8 គឺ​បាន​បំពាក់​មុខងារ out-of-the-box multimedia experience ដែល​មាន​សុវត្ថិភាព អាច​ជឿជាក់​បាន និង​តម្រូវការ​តំហែ​ទាំ​មាន​តិចតួច​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ OS ថ្មី​នេះ​ត្រូវ​បាន​ជួសជុល​លើ​ជំនាន់​មុនៗ​ដូច​ជា​៖
- My Pear 6 : bug fix
- Pear Security : bug fix
- Pear Contacts : bug fix
- Pear Cloud : Add link to create a Pear ID bug fix
- Pear Updater : bug fix
- Pear Icons theme : Updated icons theme for Pear OS 8
- Pear OS 8 includes the kernel 3.8.0-31
- Several bug fixes
ដើម្បី​ទាញ​យក Pear OS 8 បាន​ទាំង​កុំព្យូទ័រ 32-bit និង 64-bit ជា​មួយ​ទំហំ​ជាង 1GB សូម ​ចុច​ត្រង់​នេះ … 
​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ softpedia

0 comments: