ធ្វើម៉េច​ពន្យារ​ពេល​វេលា​ប្រើ​ថ្ម laptop បាន​យូរ​?

    ដើម្បី​បន្ថែម​បាន​ប៉ុន្មាន​នាទី​ ប្រើ​ជា​ប្រយោជន៍​ម៉ាស៊ីន laptop ពេល​ធ្វើ​ការ , អ្នក​អាច​ធ្វើ​ការ​អនុវត្ត តាម​ជំហាន​ណែនាំ ខាងក្រោម​នេះ​ដើម្បី អាច​សំចៃ​ថាមពល​ថ្ម របស់​ម៉ាស៊ីន​អ្នក ប្រកបដោយ​ប្រសិទ្ធភាព ។ ក្រៅពី​វិធានការ​លឿន​នេះ​ ដែល​អ្នក​ប្រើ​គ្រប់​គ្នា​សុទ្ធតែ​ដឹង និង​អាច​អនុវត្ត​បាន​តែម្ដង ដើម្បី​អាច​សំចៃ​ថ្ម​ម៉ាស៊ីន​របស់​ខ្លួន, ចំណែក​វិធានការ​ពន្យារ​ពេល គឺ​ចាំបាច់​ត្រូវការ ការ​រៀបចំ​នឹង អ្នក​ប្រើ​ មាន​ជំនាញ​ឯកទេស​ជាង​នេះ , ក្នុង​គោលបំណង ពន្យារ​ពេល​អោយ​បាន​ច្រើន ជាពិសេស​វា​សំខាន់​ពេល​អ្នក​តែង​ដាក់ laptop តាម​ខ្លួន ធ្វើ​ការងារ​ឬ បេសកកម្ម។


វិធាន​ការ​ឆាប់រហ័ស

៙ បន្ថយ​កម្រិត​ពន្លឺ​លើ​អេក្រង់ ៖

    វិធានការ​មួយ​នេះ​ងាយ​អនុវត្ត​បំផុត នឹង​ក៏​ជា​ជំនួយ​ក្នុង​ការ​សន្សំសំចៃ ថ្ម laptop មាន​ប្រសិទ្ធភាព​ខ្ពស់ គឺ​ការ​កាត់បន្ថយ​ កម្រិត ពន្លឺ​របស់​អេក្រង់។ ជាមួយ​នឹង​កម្រិត បន្លឺ អេក្រង់ ប្រហែល 40%, អ្នក​នៅ​តែ​អាច​ ធ្វើការ​បាន​​ស្ទើរ​គ្រប់​ប្រភេទlaptop ហើយ​ដោយ​ពឹងផ្អែក​លើ​វិធានការ​នេះ នឹង​អាច​ថែម​ឬ​ពន្យារ​បាន​ពេលវេលា ប្រើប្រាស់​ម៉ាស៊ីន ។

    Apple តាំងពី​យូរ​ណាស់​មក​ហើយ បាន​បោះបង់​ផ្នែក​ជ្រើសរើស mode ថ្ម និង mode ប្រភព​ថាមពល adapter។ ម៉ូដែល laptop រត់​ប្រព័ន្ធ​ប្រតិបត្តិការ Mac ថ្មី​របស់​ក្រុមហ៊ុន​នេះ គឺ​អាច​​ធ្វើការ​សម្រួល​កម្រិត​ពន្លឺ​ដោយ​ស្វ័យប្រវត្ត​ទៅ​តាម​ពន្លឺ​ដែល​មាន​ជុំ​វិញ។ អ្នក​អាច​បញ្ឈប់ នូវ​ការ​ប្រើ​មុខងារ​បើក​បិទ​កម្រិត​ពន្លឺ​ ដោយ​អ្នក​ចូល​ទៅកាន់ System Preferences > Display,មិន​ជ្រើស​យក​ Automatically adjust brightness និង​សម្រួល​ការ​កំណត់​កម្រិត​ពន្លឺ ខ្សោយ លើ​ម៉ាស៊ីន​របស់​អ្នក ឬ shortcut key។
អ្នក​ក៏​អាច​ប្រើ​នូវ​ការ​កំណត់​កម្រិត​ពន្លឺ​ដោយ​ស្វ័យប្រវត្ត ហើយ​អាច​ធ្វើ​ការ​កំណត់​កម្រិត​ពន្លឺ​នៅ​លើ​ម៉ាស៊ីន​បាន​ដោយ​ផ្ទាល់​លើ​ ម៉ាស៊ីន Mac បាន​ដោយ​ផ្ទាល់។
   ក្នុង Windows 7, ក៏​អាច​សម្រួល​ អោយ​អេក្រង់ ងងឹត​ជាង​ ឬ បិទ​តែ​ម្ដង​ពេល​គ្មាន​ការ​ចាំបាច់​ប្រើ​ប្រាស់ ដោយ​ការ​ចុច​ម៉ៅ​ស្ដាំ​លើ រូប​តំណាង​ថ្ម​ក្នុង System Tray របស់​ប្រព័ន្ធ ហើយ​ជ្រើស Power Options.

៙ បិទ​គ្រប់​ការ​បណ្ដាញ​ឥត​ខ្សែ ៖

   ចូរ​បិទ​នូវ​គ្រប់​ការ​តភ្ជាប់​មក​នូវ​បណ្ដា​បណ្ដាញ​ឥត​ខ្សែ ដូចជា Bluetooth, Wi-Fi, WWAN ពេល​ដែល​មិន​ចាំបាច់​ប្រើ​វា។ ភាគច្រើន​នៃ laptop រត់​លើ​ប្រព័ន្ធ Windows មាន Shortcut key​ ដើម្បី​បិទ​បិទ​រលក​សញ្ញា (Wave).។ តែ​ក៏​នៅ​មាន​ម៉ាស៊ីន​ខ្លះៗ អ្នក​ត្រូវ​ចូល​ទៅ Device Manager ដើម្បី បញ្ឈប់​ដំណើរការ​នូវ​មុខងារ​មួយ​នេះ ។

ដើម្បី​បិទ Wi-Fi លើ​ ម៉ាស៊ីន Mac, អ្នក​អាច​ចុច​លើ​រូប​តំណាង AirPort (Wi-Fi) នៅ​ផ្នែក​ខាង​លើ​នៃ​របា ម៉ឺនុយ​, ហើយ​ជ្រើស Turn Wi-Fi Off។ ដើម្បី​បិទ Bluetooth, អ្នក​ក៏​អាច​ធ្វើតាម​របៀប​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ ។
ចុច​លើ​រូប​តំណាង AirPort (Wi-Fi) នៅ​ផ្នែក​ខាង​លើ​នៃ​របា​ម៉ឺនុយ, ហើយ​ជ្រើស Turn Wi-Fi Off ដើម្បី​បិទ Wi-Fi លើ​ ម៉ាស៊ីន Mac។
   រលក​សញ្ញា​លើ laptop មិន​ស៊ី​ថាមពល​ច្រើន​ដូច ជា​នៅ​លើ smartphone, តែ​ការ​ដែល​យើង​បិទ​រាល់​ការ​តភ្ជាប់​នៃ​បណ្ដាញ​ឥត​ខ្សែ នោះ​គឺ​គ្រាន់តែ​ជា​ការ​សំចៃ​បន្ថែម​នូវ​ថាមពល​ដែល​ត្រូវ​ចំណាយ​​តែ​ប៉ុណ្ណោះ។

៙ ដក​ឌីស​ចេញ​ពី ក្បាល​ចាស់​អុបទិច ៖

   បើ​សិន​​ laptop របស់​អ្នក​មាន​បំពាក់ ក្បាល​ចាក់​ឌីស​អុបទិច, ចូ​រ​អ្នក​​យក​វា​ចេញ​ប្រសិន​បើ​អ្នក​លែង​ប្រើ ឬត្រូវ​ការ​អាន​ទិន្នន័យ​ពី​វា។
ចូរ​ដក​ ឌីស​ចេញ ប្រសិន​បើ​អ្នក​លែង​ត្រូវ​ការ​ឬ​ចាំបាច់​អាន​ទិន្នន័យ​ពី​វា
   ជា​ធម្មតា​ពេល​ផ្ដើម​ដំណើរការ​ម៉ាស៊ីន ក៏​ដូចជា​ពេល​បើក​កម្មវិធី​ជំនួយ​សម្រាប់​ការ​គ្រប់​គ្រង ឯកសារ ដូច​ជា​កម្មវិធី Windows Explorer, ជា​ធម្ម​តា​ប្រព័ន្ធ​តែ​ ស្កេន​គ្រប់​ឌីស ដែល​មាន​លើ​ម៉ាស៊ីន បើសិនជា​មិន​មាន​ឌីស ក្នុង​ក្បាល​ចាក់​ទេ នោះ​ម៉ាស៊ីន​នឹង​មិន​ចាំបាច់ រត់ ឬ​ចាក់​ឌីស នេះ​ក៏​អាច​ជា​មូលហេតុ​មួយ​ក្នុង​ការ​ជួយ​សំចៃ​ថាមពល​អោយ​ប្រព័ន្ធ​បាន​ដែរ។

៙ បិទ ភ្លើង​លម្អ​លើ​ ក្ដារចុច​របស់​អ្នក ៖

   បើ​សិន laptop របស់​អ្នក​បាន​បន្ទះ​ចុះ ដែល​លម្អ​ដោយ អំពូល​ពណ៌ នោះ​សូម​អ្នក​បិទ​វា​តែ​ម្ដង​ទៅ ដោយ​ប្រើ ShortCut key យ៉ាង​ណា​ការ​ធ្វើ​ដូច្នេះ​ក៏​អាច​សំចៃ ថាមពល​បន្ថែម​ទៀត​ដែរ។

៙ ដក​ចេញ​បណ្ដា​ការ​តាម​ភ្ជាប់ USB ៖

   ពេល​មាន​ការ​តភ្ជាប់ ឧបករណ៍ ខាងក្រៅ​ដូចជា USB ឬ​ថាសរឹង ខាងក្រៅ​តាម​រយៈ រន្ធ USB, ឧបករណ៍​ទាំងនោះ​សុទ្ធ​ប្រើប្រាស់​ប្រភព​ថាមពល ពី​ម៉ាស៊ីន​របស់​អ្នក តាមរយៈ​ខ្សែ​បញ្ជូន។ ការ​ដែល​យើង​ដក​វា​ចេញ​ក្នុង​ករណី​មិន​ចាំ​បាច់​ប្រើ​គឺ វា​ជំនួយ​បន្ថែម​ក្នុង​ការ​សន្សំ​សំចៃ​ថាមពល​មួយ​កម្រិត​ទៀត។
ការ​ដក​ចេញ​នូវ​រាល់​ឧបករណ៍ USB នឹង​អាច​សំចៃ​ថាមពល​បាន​ផង​ដែរ
   ភាគច្រើន​នៃ laptop អនុញ្ញាត​អោយ​អ្នក សម្រួល​នូវ​មុខងារ សំចៃ​ថាមពល លើ USB។ អ្នក​គប្បី​មើល​ក្នុង​ឧបករណ៍​គ្រប​គ្រង​របស់​ក្រុមហ៊ុន ថា​តើ​មាន​ផ្ដល់​នូវ​មុខងារ​នោះ​ដែរ​ឬ​អត់?

៙ បិទ​បណ្ដា​កម្ម​វិធី ដែល​មិន​បាន​ប្រើ​ ៖

   អ្នក​គួរ​ត្រួតពិនិត្យ នៅ​ខាងលើ System Tray នៃ​របា​ម៉ឺនុយ​របស់​ម៉ាស៊ីន ថា​តើ​មាន​កម្មវិធី​ណា​បើក ឬ​កំពុង​រត់​ដែរ​ឬ​ទេ? យើង​ត្រូវ​យល់ថា ម៉ាស៊ីន​ធ្វើការ​តិច ក៏​ស៊ី​ថាមពល​តិច​ដែរ​។

៙ បិទ​សំឡេង ៖

បើ​ទោះជា​មិន​សំចៃ​ថាមពល​បាន​ច្រើន​ក៏​ដោយ ,តែ​បិទ​ផ្នែក​សំឡេង​របស់ laptop ពេល​ដែល​មិន​ចាំបាច់​ឬ បន្ថយ​បរិមាណ​សំឡេង​ចេញ​ក្រៅ នឹង​អាច​សំចៃ​ថាមពល​ថ្ម​ថែម​មួយ​កម្រិត​ទៀត។


វិធាន​យូរ​អង្វែង

៙ ប្រើ​ប្រាស់​ឧបករណ៍ គ្រប់​គ្រង់​ថាមពល របស់​រោងចក្រ laptop ផ្ដល់​មក ៖

   បណ្ដា​ក្រុមហ៊ុន​ដូចជា​ Toshiba, Lenovo និង Fujitsu នៅ​ផ្ដល់​ជូន​កម្មវិធី មាន​ប្រយោជន៍​ភ្ជាប់​មក​ជាមួយ , អនុញ្ញាត​អោយ​អ្នក​ប្រើ​សម្រួល​កម្រិត​សំចៃ​ថាមពល ដូចជា​បិទ​ការ​ចាក់​ឌីស និង​អាច​ធ្វើការ​កំណត់​ច្រើន​ជាង​នេះ​បាន​លើ កម្មវិធី​ដែល​បាន​ផ្ដល់ជូន​នោះ ។

៙ ប្រើ​ប្រាស់​ឧបករណ៍​គ្រប់គ្រង​ថាមពល​របស់​ប្រព័ន្ធ​ប្រតិបត្តិការ ៖

   អ្នក​ប្រើ Windows អាច​ចុច​កណ្ដុរ​ខាង​ស្ដាំ លើ​រូប​សំគាល់ ថ្ម ក្នុង Tray System ហើយ​ជ្រើស Power Options។ អ្នក​ក៏​អាច​ធ្វើការ​ផ្លាស់ប្ដូរ គម្រោងការ​ប្រើប្រាស់​ថាមពល​ទៅ​តាម​ចំណូលចិត្ត​របស់​ខ្លួន ដោយ​តាម​ការ​ចុច​លើ Change plan settings, រួច ជ្រើស Change advanced power settings.
អ្នក​ក៏​អាច​ធ្វើការ​ផ្លាស់ប្ដូរ គម្រោងការ​ប្រើប្រាស់​ថាមពល​ទៅតាម​ចំណូលចិត្ត​របស់​ខ្លួន
អ្នក​ប្រើ Mac OS X អាច​រក​ឃើញ​នូវ​ការ កំណត់​ការ​គ្រប់គ្រង ថាមពល​ក្នុង System Preferences > Energy Saver តែ​វា​មាន​ជម្រើស​តិច​ជាង​។

៙ ឡើង​ប្រើប្រាស់​ថាសរឹង SSD ៖

   ការ​ផ្លាស់ប្ដូរ ថាសរឹង HDD ដោយ​ប្រើ​ថាស​រឹង (តាន់) SSD មិន​ថែមទាំង​សំចៃ​បាន​ថាមពល​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​បង្កើន​ល្បឿន​ដំណើរការ​ប្រសើរ​ជាង​មុន​ទៀត ។
ថាសរឹង (តាន់) SSD មិន​ថែមទាំង​សំចៃ​បាន​ថាមពល​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​បង្កើន​ល្បឿន​ដំណើរការ​ប្រសើរ​ជាង​មុន​ទៀត
   អ្នក​ត្រូវ​ត្រួតពិនិត្យ​នូវ​របស់​ខ្លះៗ មុន​ពេល​អនុវត្ត​ការ​ឡើង​ថាសរឹង​នេះ។ ដំបូង​ឡើង ,ត្រូវ មើល​ថា​ថាសរឹង អ្នក​កំពុង​ប្រើ​ជា​ប្រភេទ​តភ្ជាប់​អ្វី ? ជា​ធម្ម​តា​គំរូ laptop ថ្មី​សព្វ​ថ្ងៃ​នេះ​សុទ្ធតែ តភ្ជាប់​ដោយ​តាម​ស្តង់ដារ SATA-2 ឬ SATA-3។ បន្ត​មក​ទៀត​អ្នក​ក៏​ត្រូវ​មើល​កម្រាស់​ថាសរឹង​បច្ចុប្បន្ន​ដែល​មាន​ក្នុង laptop ។ តាម​បទពិសោធន៏ , អ្នក​គប្បី​ជ្រើស​ប្រភេទ កម្រាស់ 7mm ជំនួស​អោយ 9mm។

៙ ប្រើ​ថ្ម​បរិមាណ​ខ្ពស់ ៖

   វា​មិន​មាន​គ្រប់​ម៉ាស៊ីន laptop សុទ្ធតែ​អាច ប្រើ​ថ្ម​បរិមាណ​ខ្ពស់​នោះ​ទេ ,ពិសេស​គឺ​ចំពោះ​ម៉ាស៊ីន​ដែល​មាន​ថ្ម​មិន​អាច​ដក​ចេញ​បាន ដូច​ក្នុង​ករណី​ម៉ាស៊ីន MacBook និង ultrabook.
បើ laptop របស់​អ្នក​ប្រើ​ថ្ម អាច​ដោះ​ចេញ​បាន ,ចូរ​បំពាក់​ជាមួយ​ថ្ម​ដែល​មាន​បរិមាណ​ច្រើន​ដើម្បី​អាច​បង្កើត​ថាមពល និង​ពន្យារពេល​នៃ​ការ​ប្រើប្រាស់
បើ laptop របស់​អ្នក​ប្រើ​ថ្ម​ ដក​ចេញ​បាន, ចូរ​ត្រួត​ពិនិត្យ នូវ​រោងចក្រ​ផលិត​ដើម្បី​ដឹង​ថា ប្រភេទ​ថ្ម​កំណត់​ខ្នាត​ជា mAH ឬ WHr ខ្ពស់​ជាង​បរិមាណ​ថ្ម​ដែល​កំពុង​ប្រើ​ឬ​អត់ ។

៙ ត្រួត​ពិនិត្យ​ស្ថានភាព​របស់​ថ្ម ៖

   ថ្ម laptop អាច​បាត់បង់​នូវ​សមត្ថភាព សាក​ថាមពល​គ្រប់ បើសិនជា​ប្រើ​មិន​បាន​ត្រូវ​តាម​របៀបរបប ។រាប់​តាំងពី​ប្រភេទ laptop ធានា​រ៉ាប់រង​ជូន1 ឆ្នាំ , នោះ​រយៈពេល​នៃ​ការ​ធាន​រ៉ាប់រង​ជូន សម្រាប់​ថ្ម ភ្ជាប់​ជាមួយ​ក៏​រយៈ 1 ឆ្នាំ​ផង​ដែរ​។
គុណ​ប្រយោជន៍​របស់ Battery Information អោយ Windows ដើម្បី​ត្រួតពិនិត្យ ស្ថានភាព​ថ្ម​របស់ laptop.
   ដើម្បី​ត្រួតពិនិត្យ ស្ថានភាព ថ្ម ហើយ​មើល​ថា​តើ​ចាំបាច់​ត្រូវ​ការ​ផ្លាស់ប្ដូរ​ថ្ម​ដែរ​អត់ ? អ្នក​អាច​ទាញ​យក​កម្មវិធី Battery Informationសម្រាប់ Windows ប្រើ​បាន​ទទេ ដើម្បី​ធ្វើ​ការ​ត្រួតពិនិត្យ។ ចំពោះ MacOS X, អ្នក​អាច​ទាញ​យក​កម្មវិធី Coconut Battery។

៙ ប្រើ​កម្រិត Hibernate ជំនួស​អោយ​កម្រិត Sleep ៖

   កម្រិត​ដេក (Sleep Mode) នឹង “គាំង” បណ្ដារណើការ របស់​ប្រព័ន្ធអង្គ​ចង​ចាំ RAM,ហេតុ​ដូច្នេះ​ត្រូវ​ការ​ចាំ​បាច់​ថាម​ពល. គុណ​ប្រយោជន៏​របស់​កំរិត​នេះ​គឺ​ម៉ាស៊ីនម៉ាស៊ិន​ផ្ដើម​ដំណើរ​ការ​លឿនខ្លាំង ។

   ផ្ទុយ​មក​វិញ , កំរិត​ សំងំ(Hibernate Mode) ឬ ហៅ​ថា “លង់​លក់​ជ្រៅ” (Deep Sleep) លើ Mac OS X និង​ suspend ប្រព័ន្ធ​ក្នុង លំហ​ឌីស និង​តែង ស៊ី​បរិមាណ​ច្រើន ។កំរិត​នេះ​នឹង​បិទ​គ្រប់ថាម​ពេល​អគ្គីសនីយដែល​ត្រូវ​ការ​។ ចំពោះ​រយៈ​ពេល​ផ្ដើម​ដំណើរ​ការ​ម៉ាស៊ីន​ឡើង​វិញ គឺ​អាស្រ័យ​មួ​យ​ផ្នែក​ធំ​លើ​ល្បឿន​របស់​ថាស​រឹង ។ ហើយ​ចំពោះ​អ្នក​ប្រើថាស SSD, រយៈ​ពេល​ផ្ដើម​ដំណើរ​ការ បែរជា​លឿន​ជាង​ តែ​ចំពោះ HDD, អ្នក​តែង​ “ធុញ​ថប់” ព្រោះ​ត្រូវ​រង​ចាំយូរ។

   តាម​ការ​កំណត់​ស្រេច (Default),គឺថា​ Windows 7 តែង​អោយ laptop ស្ថិត​ក្នុង​កំរិតដេក​, ចំណែក​ថាម​ពល​ថ្ម​ដែល​នៅ​សល់​គឺ​ម៉ាស៊ីន នឹង​ត្រៀម​ទុក​រត់ថាស​រឹង។ ស្រប​​ពេលនេះ​, ចំពោះ​ប្រព័ន្ធ​ដំណើរ​ការ Mac OS X វិញ​ វាអនុវត្តកំរិត​ដេក​ឡើង​វិញ ,ហើយ Suspend ប្រពន្ធ័​ចូល​ទៅ RAM ម្ដង​ទៀត៕
 ____________________
កែសម្រួល​ពី : ITKhmer.net

0 comments: