ចេះប្រើ Windows key shortcuts ណាខ្លះ?
ប្រហែលជាប្រិយមិត្តមួយចំនួនបានដឹងពីរបៀបប្រើប្រាស់ shortcut key Window រួចមកហើយ។ ប្រិយមិត្តមួយចំនួនទៀត នៅពុំទាន់បានដឹង និងចងចាំបានស្ទាត់នៅឡើយទេ។ ដូច្នេះទំព័រនេះ Sabay សូមបង្ហាញពី shortcut ចាំបាច់មួយចំនួនដែលប្រើជាមួយ Windows key (WINKEY)។
+ WinKey shortcuts ខាងក្រោមនេះអាចប្រើបានគ្រប់ Version ទំាងអស់របស់ Window៖
Shortcut Key | មុខងារ |
WINKEY + F1 | បើកផ្ទាំង Help និង Support របស់ Windows |
WINKEY + Pause / Break | បើកផ្ទាំង Property របស់ windows |
WINKEY + D | បង្ហាញផ្ទាំង Desktop |
WINKEY + E | បើកផ្ទាំង Microsoft Windows Explorer |
WINKEY + F | បើកផ្ទំាង Search ឬ Find |
WINKEY + Ctrl + F | បើកផ្ទាំងស្វែងរកកុំព្យូទ័រ |
WINKEY + L | ចាក់សោរកុំព្យូទ័រនិងផ្លាស់ប្តូរគណនី |
WINKEY + M | Minimize ផ្ទាំង Window ទំាងអស់ |
WINKEY + Shift + M | ធ្វើអោយមកសភាពដើមវិញបន្ទាប់ពីប្រើ WINKEY + M |
WINKEY + R | បើក Run |
WINKEY + U | បើកផ្ទំាង Utility Manager |
+ Winkey shortcut ខាងក្រោមនេះអាចប្រើបានតែជាមួយWindows 7 និង Windows 8 តែប៉ុណ្ណោះ
WINKEY + 1->9 | បើកកម្មវិធីដែលនៅលើTaskbarរៀងគ្នា |
WINKEY + (សញ្ញា (+) ឬ (-) ) | បើកផ្ទំាងWindow Magnifier ដើម្បីធ្វើការពង្រីកឬពង្រួមផ្ទៃ |
WINKEY + Home | Minimize ផ្ទាំងWindowទំាងអស់ លើកលែងតែផ្ទាំង ដែលកំពុងដំណើរការ |
WINKEY + P | ផ្លាស់ប្តូរការបង្ហាញរវាងMonitor និង Projector ឬ កំណត់ការបង្ហាញរបស់ឧបករណ៏បង្ហាញទី2 |
WINKEY + T | កំណត់Focusទៅលើកម្មវិធីនៅលើTaskbar |
WINKEY + Left Arrow | ពង្រួមផ្ទាំងWindowអោយនៅសល់50%រួចបង្ហាញវានៅខាងឆ្វេង |
WINKEY + Right Arrow | ពង្រួមផ្ទាំងWindowអោយនៅសល់50%រួចបង្ហាញវានៅខាងស្តាំ |
WINKEY + Up Arrow: | ពង្រីកផ្ទាំងWindowអោយមក100%វិញ |
WINKEY + Down Arrow | ពង្រួមផ្ទាំងWindowអោយនៅសល់ទំហំដែលយកបានពង្រួម |
តើប្រិយមិត្តធ្លាប់បានប្រើប្រាស់ shortcut ណាខ្លះញឹកញាប់ជាងគេ? តើស្គាល់ shortcut ណាទៀតឬទេ? ប្រិយមិត្តអាចចែករំលែកតាមប្រអប់ comment ខាងក្រោមបាន។
0 comments: