របៀប Add Keyboard Shortcut ទៅ​ឲ្យ Command នៅ​ក្នុង Word 2013

Commands ជា​ច្រើន​នៅ​ក្នុង Word សុទ្ធ​សឹង​តែ​ត្រូវ​បាន​គេ Assigned Keyboard Shortcut ទៅ​ឲ្យ​វា​រួច​ជា​ស្រេច​ហើយ ដើម្បី​ឲ្យ​យើង​ប្រើ​វា​បាន​លឿន​ក្នុង​ការ Format ផ្សេងៗ។ ហើយ Keyboard Shortcut ទាំងនោះ យើង​អាច Customized វា​បានហើយ​យើង​ក៏​អាច Assign Shortcut ទៅ​លើ Commands ណា​ដែល​មិន​ទាន់​មាន Shortcut បាន​ដែរ។ KH4IT នឹង​លើក​យក​នូវ​វិធី Assign Shortcut នោះ​មក​បង្ហាញ​ជូន​អ្នក​ទាំងអស់​គ្នា។ សូម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាងក្រោម៖
មុនដំបូង យើង​ត្រូវ​ចុច​លើ File Menu ដែល​នៅ​ក្នុង Ribbon

បន្ទាប់មក ជ្រើសរើស Option ដែល​នៅ​ផ្នែក​ខាងឆ្វេង​នៃ List
ពេលនោះ ផ្ទាំង Word Options នឹង​លោត​ចេញ​មកយើង​ត្រូវ​ចុច​លើ Customize Ribbon ដែល​នៅ Menu List ខាងឆ្វេង។
វិធី​ដ៏​រហ័ស​មួយ​ដើម្បី​ចូល​ទៅ​ក្នុង​ផ្ទាំង Customize Ribbon នៃ Word Option គឺ​យើង​ត្រូវ Right Click នៅ​លើ​ផ្នែក​ណា​មួយ​នៃ Ribbon Tabដូច​រូប រួច​ជ្រើសរើស Customize the Ribbon
បន្ទាប់មក ពេល​ចូល​ទៅ​ដល់ Customize Ribbon ហើយ យើង​ត្រូវ​ចុច​លើ​ប៊ូតុង Customize ដែល​នៅ​ជិត​ពាក្យ Keyboard shortcuts ដូច​រូប៖ពេលនោះ ផ្ទាំង Customize Keyboard នឹង​លោត​ចេញ​មកដើម្បី​ឲ្យ​វា​បង្ហាញ​នូវ Commands ទាំងអស់​នៅ​ក្នុង Commands List យើង​ត្រូវ​ជ្រើសរើស​យក​ពាក្យ All Commands នៅ​ក្នុង Categories Listបន្ទាប់មក យើង​ត្រូវ Select យក Command ណា​មួយ​ពី​ក្នុង Commands List,ប្រសិន​បើ​វា​មិន​មាន Shortcut Key បង្ហាញ​នៅ​ក្នុង​ប្រអប់ Current keys ទេ នោះ​មាន​ន័យ​ថា Command មួយ​នោះ នៅ​មិន​ទាន់​មាន Shortcut Key នៅ​ឡើយ​ទេ។
ដូចនេះ ដើម្បី Assign Shortcut Key ទៅ​ឲ្យ Command នោះយើង​ត្រូវ​ដាក់ Cursor របស់​យើង​ទៅ​ក្នុង​ប្រអប់ Press new shortcut key,ហើយ​ចុច​នៅ Shortcut Key ដែល​យើង​ចង់​កំណត់។ ប្រសិន​បើ Shortcut Key ដែល​យើង Assign នោះ ត្រូវ​បាន​ប្រើ​រួច​ហើយ វា​នឹង​ចេញ​នូវCommand ដែល​ប្រើ Shortcut Key នោះ ឲ្យ​យើង​ឃើញ នៅ​ខាងក្រោម​ប្រអប់ Current Keys ដូចរូប៖

ប្រសិន​បើ Shortcut Key ដែល​យើង Assign នោះ មិន​ទាន់​ប្រើ​ទេនៅ​ក្រោម​ប្រអប់ Current Keys យើង​នឹង​ឃើញ​នៅ​ពាក្យ​ថា [unassigned]ដូចនេះ យើង​ត្រូវ​ចុច​លើ​ប៊ូតុង Assign ដើម្បី​ដាក់ Shortcut Key នោះ​ទៅ​ឲ្យ Command នោះ

បន្ទាប់​ពី​ចុច​ប៊ូតុង Assign ហើយ, Shortcut Key នោះ​នឹង​ត្រូវ​បាន Add ចូល​ទៅ​ក្នុង​ប្រអប់ Current Keys, បន្ទាប់មក​ចុច Close ជា​ការ​ស្រេច។

អត្តបទទាំងស្រុងដោយ 

0 comments: