ងាយៗ Block Website មិនបាច់ប្រើកម្មវិធី
អ៊ីនធឺណិតអាចផ្តល់ព័ត៌មាន និងចំណេះដឹងជាច្រើនជុំវិញពិភពលោក ក្រោមចង្អុលដៃរបស់អ្នកប្រើប្រាស់។ ទន្ទឹមនឹងគុណសម្បត្តិដ៏ច្រើនលើសលប់របស់អ៊ីនធឺណិត គុណវិបត្តិមួយចំនួនក៏លេចឡើងមកដែរ ជាពិសេសគឺគេហទំព័រអាសអាភាស។
ជាទូទៅក្នុងសង្គមខ្មែរយើង គឺពិតជាតឹងតែងមែនទែន ចំពោះបញ្ហាមួយនេះ។ ដូច្នេះទំព័រនេះ អាឡប់ សូមបង្ហាញពីរបៀប Block Website ណាមួយ ដោយមិនចាំបាច់ប្រើកម្មវិធី។
មុនដំបូង យើងត្រូវបិទ Permission ក្នុង Windows 7 ជាមុនសិន។ ចុច Start —> Control Panel —> User Account —> Change User Account control Setting បន្ទាប់មកទាញ Scroll ចុះក្រោមឲ្យអស់។
ជំហានបន្ទាប់ចូលទៅកាន់ Drive C: បន្ទាប់មកចូលទៅកាន់ Folder Window —> System32 —> Drivers —> etc ។ ក្នុង Folder etc ចុច Mouse ស្ដាំលើ File ឈ្មោះ host ដោយបើកតាមរយៈ Notepad។
ស្វែងរកពាក្យ 127.0.0.1 localhost បន្ទាប់មកសរសេរឈ្មោះ Website ដែលអ្នកចង់ Block។ សូមមើលរូបខាងក្រោម៖
Restart Browser របស់អ្នក ដើម្បីមើលលទ្ធផល។ បើសិនប្រិយមិត្តចង់ unblock គេហទំព័រនោះវិញ គ្រាន់តែលុបបន្ទាត់ដែលយើងបានសរសេរនោះ ជាការស្រេច៕
______________________________________________
ដោយ៖ អាឡប់
0 comments: