ថែទាំអេក្រង់កុំព្យូទ័របែបណា ទើបល្អ?
ជាការពិតណាស់ កុំព្យូទ័រទាំង Laptop និង Desktop ប្រើប្រាស់បានល្អទាល់តែអេក្រង់របស់វាស្អាតជាប្រចាំដែរ។ ជារឿយៗ Screen តែង តែប្រឡាក់ប្រឡូកជាមួយនឹងកម្ទេចធូលី និងស្នាមក្រយៅដៃ ឬវត្ថុអ្វីផ្សេងៗ។ ប្រសិនបើអេក្រង់ របស់អ្នកពើបប្រទះនឹងបញ្ហានេះ គឺពិតជាធ្វើអោយអ្នកមានអារម្មណ៍ថាធុញទ្រាន់ជាក់ជាមិនខាន។ ឈប់បារម្ភទៀតទៅ ក្នុងទំព័រគន្លឹះខ្លីៗនេះ
Sabay បានពាំនាំយកនូវវិធីសាស្ត្រមួយចំនួនដើម្បីដោះស្រាយបញ្ហាទាំងនេះមិត្តអ្នកអានទាំងឡាយដូចតទៅ៖
- ប្រើក្រណាត់ដែលមានសរសៃអំបោះ សំរាប់ជូតសំអាត៖ អ្នកត្រូវចាំថាត្រូវប្រើក្រណាត់សំរាប់ជូតដែលធ្វើពីកប្បាស 100% គឺ មិនត្រូវជាប្រភេទក្រណាត់ដែលមានជាតិអែស្ទែឡើយ។ ជាពិសេសកន្សែងដៃ និងក្រដាសជូតមុខមិនអាចជួតបានឡើយពីព្រោះវាមានផ្ទុកសរសៃតូចៗ ជាច្រើនដែលអាចធ្វើអោយអេក្រង់ទទួលរងនូវការឆ្កូតបាន។
- ត្រូវជួតថ្នមៗពីព្រោះបើជួតខ្លាំងពេកវាអាចឆូតកញ្ចក់អេក្រង់បាន។
- ប្រើទឹកលាងដែលស្អាត៖ អញ្ចឹងប្រហែលជាអាល់កុល គឺសក្ដិសមបំផុតសំរាប់អ្នកពីព្រោះវាមានផ្ទុកសារធាតុអាល់កុលសុទ្ធពី 90-100%។ ត្រូវលាយអាល់កុលនេះជាមួយនឹងទឹកចម្រោះរឺ ទឹកស្អាត រួចយកក្រណាត់អំបោះសុទ្ធជ្រលក់ ហើយជូតស្រាលៗលើកញ្ចក់។
- មិន ត្រូវបាញ់សូលុយស្យុងសំអាតលើកញ្ចក់ឡើយ ត្រូវចាំថា អាល់កុល និងទឹកស្អាតមិនអាចយកទៅបាញ់លើអេក្រង់បានឡើយគឺប្រើបានតែ ជាមួយនឹងក្រណាត់អំបោះសុទ្ធ ប៉ុណ្ណោះ។
- ត្រូវ ប្រើវាដោយប្រុងប្រយ័ត្ន៖ មិនត្រូវប្រើកុំព្យូទ័រនៅកន្លែងមិនស្អាត មិនត្រូវយកម្រាមដៃអង្អែលកញ្ចក់ឡើយ នៅពេលកណ្ដាស់ត្រូវបែរមុខចេញពីអេក្រង់ នឹងរឹតតែមិនត្រូវញ៉ាំអាហារនៅជិតវាឡើយ។Sabay សង្ឃឹមថា Screen របស់យុវវ័យទាំងអស់គ្នាប្រាកដជាស្អាតជាប្រចាំ និងប្រើបានយូរជាក់ជាមិនខានប្រសិនបើប្រើថែនោះ៕
0 comments: