វិធី​អនុញ្ញាត​ឲ្យ User បើក​បាន​តែ Program ណា​ដែល​យើង​បាន​កំណត់​​តែ​ប៉ុណ្ណោះ


ចំពោះ​កុំព្យូទ័រ​ដែល​ដាក់​ឲ្យ​គេ​ប្រើ​ជា​សាធារណៈ ដូចជា​នៅ​តាម​ហាង Internet ជាដើម, តើ​អ្នក​តែងតែ​ជួប​បញ្ហា​គាំង​កុំព្យូទ័រ​ដោយសារ​តែ User គាត់​បើក Program ផ្ដេសផ្ដាស​មែនទេ?តើ​អ្នក​ចង់​ជៀសវាង​បញ្ហា​អស់​ទាំង​នេះ​ទេ? ដូច​នេះ​ CM នឹង​លើក​យក​វិធី​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់ បើក​បាន​តែ Program ដែល​យើង​បាន​កំណត់​ឲ្យ​បើក​តែ​ប៉ុណ្ណោះ។ សូម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាងក្រោម៖
១. មុនដំបូង​ត្រូវ​ចុច​លើ​ប៊ូតុង Start រួច​វាយ​ពាក្យ gpedit.msc ហើយ​ចុច Enter ។


២.​ បន្ទាប់មក​ចូល​ទៅ​ក្នុង​ទីតាំង​ដូច​ខាងក្រោម៖
User Configuration \ Administrative Templates \ System រួច Double Click នៅ​លើ​ពាក្យ​ថា Run Only specified Windows applications
4-program-allowance
៣.ពេលនោះ​ផ្ទាំង​មួយ​នឹង​លោត​ចេញ​មក យើង​ត្រូវ​ជ្រើសរើស​យក​ពាក្យ Enable រួច​នៅ​ក្នុង Option ខាង​ក្រោម ត្រូវ​ចុច​លើ​ប៊ូតុង Show ដើម្បី​មើល​នូវ​កម្មវិធី​ដែល​យើង​បាន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​បើក​បាន។
5-program-allowance
៤. ពេលនោះ​ផ្ទាំង Show Content នឹង​លោត​ចេញ​មក យើង​អាច​វាយ​នូវ​ឈ្មោះ​កម្មវិធី​ចូល​ទៅ​ក្នុង​នោះ, នៅ​ពេល​កំណត់​រួច​រាល់​ចុច OK។
2-program-allowance
៥. រួចចុច OK ម្ដង​ទៀត ហើយ​បិទ​នូវ​ផ្ទាំង Group Policy នោះ​ដើម្បី​បញ្ចប់​ការ​កំណត់​របស់​យើង។ ពេល​នេះ​ការ​កំណត់​របស់​យើង​បាន​ជោគជ័យ, នៅ​ពេល​ដែល User ព្យាយាម​បើក​នូវ​កម្មវិធី​ណា​ដែល​យើង​មិន​បាន​កំណត់​ឲ្យ​បើក វា​នឹង​លោត​នូវ Message មួយ​ដូច​ខាងក្រោម៖
3-program-allowance

2 comments:

  1. ខ្ញុំធ្វើរួចហើយបានជោគជ័យ តែខ្ញុំចូល gpedit.msc វិញអត់បាន បានន័យថា ចង់ធ្វើអោយវាដូចដើមវិញ សូមជួយប្រាប់ផង ថាធ្វើម៉េច? អរគុណ

    ReplyDelete
    Replies
    1. បើក mail មើលទៅឃើញហើយបង អរគុណ។

      Delete