Showing posts with label គន្លឺ wab. Show all posts

សិក្សា​ក្បួន​ Hacker និយម​ប្រើ​វាយ​ប្រហារ​លើ​វេបសាយ​នានា

សព្វ​ថ្ងៃ​មាន​ការ​វាយ​ប្រហារ​របស់​ Hacker ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មិន​ថា​ក្នុង​​ប្រទេស​កម្ពុជា​ ឬ​ក្រៅ​ប្រទេស​ទេ​។ ប្រិយមិត្ត​មួយ​ចំនួន​អាច​មាន​ចម្ងល់​ថា​ពួក hacker មាន​វិធី​សាស្ត្រ​អ្វី​ និង​ប្រើ​ប្រាស់ Software អ្វី​ខ្លះ​ដើម្បី​វាយ​ប្រហារ​គេហទំព័រ ក៏​ដូច​ជា​ប្រព័ន្ធ​សុវត្ថិភាព​ផ្សេងៗ។

US-military-hiring-civilian-cyber-security-experts

លោក​ សារ៉ាត់​ អ្នក​ជំនាញ​កម្មវិធី​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​ តាម​លោក​ដឹង​មាន​ OS មួយ​មាន​ឈ្មោះ​ថា Backtrack ​ស្រដៀង Windows OS ដែល​គេ​ប្រើ​នៅ​​លើ​កុំព្យូទ័រ​​ ដែល​​​ Hacker មួយ​ចំនួន​និយម​ប្រើប្រាស់​ ដើម្បី​​​ធ្វើការ​វាយ​ប្រហារលើ​​គេហទំព័រ ក៏​ដូច​ជា​ប្រព័ន្ធ​សុវត្ថិភាព​​​​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ការងារ​នានា។

លោក​ថា Backtrack មាន​លក្ខណៈ​ពិសេស​ត្រង់​វា​អាច​លាក់​បាំង​ IP Address មិន​ឲ្យ​រក​ឃើញ​ ដោយ​មាន​ការ​ផ្លាស់​ IP ទាំង​នោះ​ទៅ​ជា​ IP មក​ពី​ក្រៅ​ប្រទេស។ OS មួយ​នេះ​ក៏​ល្បី​ថា Hacker និយម​ប្រើ​ដើម្បី  Hack យក​ Wifi ​ដែល​មាន​ Password។

គេហទំព័រ​មិន​មែន​ចេះ​​តែ​ Hack ចូល​បាន​ឆៅ​ៗ​នោះ​ទេ លុះ​ត្រា​តែ​អ្នក​សរសេរ​កូដ​នៃ​គេហទំព័រ​ទាំង​នោះ​អន់ មាន​ចន្លោះ​ប្រហោង​ច្រើន Bug ធ្វើ​ឲ្យ​ងាយស្រួល Hack។ Backtrack បាន​កើត​ចេញ​ពី​ប្រតិបត្តិការ​មួយ​ដែល​និស្សិត​ IT បាន​រៀន​មាន​ឈ្មោះ​ថា​ Linux សម្រាប់​ប្រើ​បញ្ជា​ប្រព័ន្ធ​ដោយ​ការ​ប្រើ​ Command និង​ Code។

សារ៉ាត់​​បញ្ជាក់​ថា Backtrack បង្កើត​មក​​ដើម្បី​តេស្ត​ប្រព័ន្ធ​សុវត្ថិភាព​​​ដែល​មាន​ចន្លោះ​ប្រហោង​នៅ​ ក្នុង​ស្ថាប័ន ឬ ក្រុមហ៊ុន​នានា ព្រោះ​ OS នេះ​មាន​ Tools សម្រាប់​​ធ្វើ​តេស្ត​ច្រើន។ វា​មិន​មែន​សម្រាប់​តេស្ត​រក​ចន្លោះ​ប្រហោង​តែ​លើ​ Website មួយ​ទេ​ តែ​ក៏​អាច​លើ Smartphone ផង​ដែរ​។

យ៉ាង​ណា​លោក​ សេង​ ង៉ូន​ មន្រ្តី​ព័ត៌មាន​វិទ្យា​មួយ​រូប​​បាន​ឲ្យ​ដឹង​​ថា​ បើ​និយាយ​ពី​ Hacker មាន​វិធី​សាស្ត្រ​​​ខុសៗ​គ្នា​​ដើម្បី​វាយ​ប្រហារ​​ដូចជា​តាម​រយៈ​ការ​ ប្រើប្រាស់​ Software ឬ Plugin។
លោក​បញ្ជាក់​​ ​Hacker អាច​ប្រើ Maleware ដែល​មាន​លក្ខណៈ​ដូច​ទៅ​នឹង​មេរោគ​ Virus រំខាន​ដើម្បី​វាយ​ប្រហារ​ ក៏​ដូចជា Tools មួយ​​​មាន​ឈ្មោះ​ថា Tor Browser​ដែល​​អាច​​លាក់​បាំង IP Address និង Tools មួយ​ចំនួន​ទៀត​ដូច​ជា Havit ដែល​​មាន​សមត្ថភាព​អាច​​ជ្រៀត​ចូល​ទៅ​ដល់​ XQL របស់​គេហទំព័រ​នោះ​។ ជាមួយ​គ្នា​នេះ​ក៏​អាច​ប្រើ plugin Hack ​ដូច​ជា Hack Bar , Flag IP , Free VPN ផង​ដែរ។

អ្នក​ជំនាញ​​រូប​នេះ​បាន​បញ្ជាក់​ថា ដើម្បី​ Hack ប្រព័ន្ធ​សុវត្ថិភាព​ក្រុមហ៊ុន​ឬ​ស្ថាប័ន​នានា​​ Hacker ​បាន​​សិក្សា​ស្វែង​រក​​នៅ​ចន្លោះ​ប្រហោងនៃ​ប្រព័ន្ធ​សុវត្ថិភាព​មួយ​នោះ​​​ ដោយ​​រង់ចាំ​​ឱកាស​វាយ​ប្រហារ​។ ចំពោះ​អ្នក​សរសេរ​ Code បង្កើត​ Website ត្រូវ​សរសេរ​កូដ​កុំឲ្យ​មាន​ Bug ច្រើន​ ត្រូវ​ការ​ពារ​ Database ឲ្យ​មាន​សុវត្ថិភាព​ខ្ពស់​បំផុត។

អត្ថបទ៖ ដារ៉ាឆានី
 
Learn more »

ដាក់ Internet Download Manager នៅ​លើ Firefox ឱ្យ​ដើរ​បាន​មាន​អី​ពិបាក

កម្មវិធី​ជំនួយ​សម្រាប់​ទាញ​យក​ឯកសារ​នានា ជា​ពិសេស​វីដេអូ​គឺ Internet Download Manger ​មាន​ការ​ពេញ​និយម​ប្រើ​យ៉ាង​ច្រើន​នា​ពេល​បច្ចុប្បន្ន។ ទន្ទឹម​នោះ ការ​ដំឡើង​ប្រើ​ក៏​ត្រូវ​ឱ្យ​តាម​របៀបរបប​ត្រឹមត្រូវ​ដែរ បើ​ពុំ​នោះ​ទេ មិន​ដំណើរការ​បាន​ឡើយ ទោះ​បី​ជា​បាន​ដំឡើង​រួចរាល់​នៅ​ក្នុង​ម៉ាស៊ីន​ហើយ​ក៏​ដោយ។
Learn more »

ងាយៗ Block Website មិន​បាច់​ប្រើ​កម្មវិធី


អ៊ីនធឺណិត​អាច​ផ្តល់​ព័ត៌មាន និង​ចំណេះ​ដឹង​ជា​ច្រើន​ជុំ​វិញ​ពិភព​លោក ក្រោម​ចង្អុល​ដៃ​របស់​អ្នក​ប្រើប្រាស់។ ទន្ទឹម​នឹង​គុណសម្បត្តិ​ដ៏​ច្រើន​លើសលប់​របស់​អ៊ីនធឺណិត គុណវិបត្តិ​​មួយ​ចំនួន​​​​ក៏​លេចឡើង​មក​ដែរ ជា​ពិសេស​គឺ​គេហទំព័រ​អាសអាភាស។
Learn more »

ទុកឯកសារផ្សេងៗនៅលើ Internet ដោយ​ឥត​គិត​ថ្លៃ​ជាមួយនឹង Dropbox

Dropbox.com គឺជាវ៉ិបសាយមួយ​​ដែលអាច​ឲ្យយើង​រក្សា​ទុក​នូវ​​ឯក​សារគ្រប់ប្រភេទនៅលើ Internet​ ដោយ​ឥត​គិតថ្លៃ។ មិន​តែ​ប៉ុណ្ណោះ​យើង​​ថែម​ទាំង​អាច​ឲ្យមិត្តភក្តិ និង អ្នកដទៃ​ផ្សេង​ទៀត​ទាញ​យក​ឯកសារ​ទាំងនោះដោយឥតគិតថ្លៃអ្វីទាំងអស់។ ពត័មានលម្អិត៖https://www.dropbox.com/tour/0


សូមចុចទីនេះ ដើម្បីបង្កើតករណី Dropbox របស់អ្នក




រៀបចំដោយ: តូកា 
Learn more »

របៀបលាក់ ឬ បិទមិនឲ្យនណាម្នាក់​ឃើញ​អ្នក​កំ​ពុង​តែ Online លើ Facebook

តើអ្នកចង់លាក់ ឬ បិទមិនឲ្យនណាម្នាក់ឃើញអ្នកកំពុងតែ Online លើ Facebook ដែរឬទេ ? យើងខ្ញុំសូមបង្ហាញពីរបៀប​ លាក់ ឬ បិទ ហើយនិងរបៀប​បើកឲ្យ​ដំណើរការធម្មតា​ឡើងវិញ​ ដែល​មាន​​ដូច​ជំហាន​ខាង​ក្រោម៖

- របៀប​លាក់ ឬ បិទ (offline) 
1.ចូល​ទៅ​ប្រអប់ chat friend រួច​ចុច​លើ​ត្រង់ សញ្ញា​ផ្កាយ ដូច​រូបខាងក្រោម
Learn more »

របៀប Add Dropbox និង​សេវាកម្ម Cloud ផ្សេង​ទៀត ទៅ​ក្នុង Office 2013


នៅ​ក្នុង Office 2013 គឺ​ត្រូវ​បាន​គេ Design ឡើង​មក​ភ្ជាប់​មក​ជាមួយ​នូវ Microsoft's SkyDrive service ដែល​អាច​ឲ្យ​យើង Save ឯកសារ​ទៅ​កាន់ Cloud បាន​យ៉ាង​ងាយស្រួល។
Learn more »