សិក្សាក្បួន Hacker និយមប្រើវាយប្រហារលើវេបសាយនានា
សព្វថ្ងៃមានការវាយប្រហាររបស់ Hacker តាមប្រព័ន្ធអ៊ីនធឺណិតមិនថាក្នុងប្រទេសកម្ពុជា ឬក្រៅប្រទេសទេ។ ប្រិយមិត្តមួយចំនួនអាចមានចម្ងល់ថាពួក hacker មានវិធីសាស្ត្រអ្វី និងប្រើប្រាស់ Software អ្វីខ្លះដើម្បីវាយប្រហារគេហទំព័រ ក៏ដូចជាប្រព័ន្ធសុវត្ថិភាពផ្សេងៗ។
លោក សារ៉ាត់ អ្នកជំនាញកម្មវិធីមួយរូបបានឲ្យដឹងថា តាមលោកដឹងមាន OS មួយមានឈ្មោះថា Backtrack ស្រដៀង Windows OS ដែលគេប្រើនៅលើកុំព្យូទ័រ ដែល Hacker មួយចំនួននិយមប្រើប្រាស់ ដើម្បីធ្វើការវាយប្រហារលើគេហទំព័រ ក៏ដូចជាប្រព័ន្ធសុវត្ថិភាពក្រុមហ៊ុនឬស្ថាប័នការងារនានា។
លោកថា Backtrack មានលក្ខណៈពិសេសត្រង់វាអាចលាក់បាំង IP Address មិនឲ្យរកឃើញ ដោយមានការផ្លាស់ IP ទាំងនោះទៅជា IP មកពីក្រៅប្រទេស។ OS មួយនេះក៏ល្បីថា Hacker និយមប្រើដើម្បី Hack យក Wifi ដែលមាន Password។
គេហទំព័រមិនមែនចេះតែ Hack ចូលបានឆៅៗនោះទេ លុះត្រាតែអ្នកសរសេរកូដនៃគេហទំព័រទាំងនោះអន់ មានចន្លោះប្រហោងច្រើន Bug ធ្វើឲ្យងាយស្រួល Hack។ Backtrack បានកើតចេញពីប្រតិបត្តិការមួយដែលនិស្សិត IT បានរៀនមានឈ្មោះថា Linux សម្រាប់ប្រើបញ្ជាប្រព័ន្ធដោយការប្រើ Command និង Code។
សារ៉ាត់បញ្ជាក់ថា Backtrack បង្កើតមកដើម្បីតេស្តប្រព័ន្ធសុវត្ថិភាពដែលមានចន្លោះប្រហោងនៅ ក្នុងស្ថាប័ន ឬ ក្រុមហ៊ុននានា ព្រោះ OS នេះមាន Tools សម្រាប់ធ្វើតេស្តច្រើន។ វាមិនមែនសម្រាប់តេស្តរកចន្លោះប្រហោងតែលើ Website មួយទេ តែក៏អាចលើ Smartphone ផងដែរ។
យ៉ាងណាលោក សេង ង៉ូន មន្រ្តីព័ត៌មានវិទ្យាមួយរូបបានឲ្យដឹងថា បើនិយាយពី Hacker មានវិធីសាស្ត្រខុសៗគ្នាដើម្បីវាយប្រហារដូចជាតាមរយៈការ ប្រើប្រាស់ Software ឬ Plugin។
លោកបញ្ជាក់ Hacker អាចប្រើ Maleware ដែលមានលក្ខណៈដូចទៅនឹងមេរោគ Virus រំខានដើម្បីវាយប្រហារ ក៏ដូចជា Tools មួយមានឈ្មោះថា Tor Browserដែលអាចលាក់បាំង IP Address និង Tools មួយចំនួនទៀតដូចជា Havit ដែលមានសមត្ថភាពអាចជ្រៀតចូលទៅដល់ XQL របស់គេហទំព័រនោះ។ ជាមួយគ្នានេះក៏អាចប្រើ plugin Hack ដូចជា Hack Bar , Flag IP , Free VPN ផងដែរ។
អ្នកជំនាញរូបនេះបានបញ្ជាក់ថា ដើម្បី Hack ប្រព័ន្ធសុវត្ថិភាពក្រុមហ៊ុនឬស្ថាប័ននានា Hacker បានសិក្សាស្វែងរកនៅចន្លោះប្រហោងនៃប្រព័ន្ធសុវត្ថិភាពមួយនោះ ដោយរង់ចាំឱកាសវាយប្រហារ។ ចំពោះអ្នកសរសេរ Code បង្កើត Website ត្រូវសរសេរកូដកុំឲ្យមាន Bug ច្រើន ត្រូវការពារ Database ឲ្យមានសុវត្ថិភាពខ្ពស់បំផុត។
អត្ថបទ៖ ដារ៉ាឆានី
0 comments: