របៀប Add Dropbox និង​សេវាកម្ម Cloud ផ្សេង​ទៀត ទៅ​ក្នុង Office 2013


នៅ​ក្នុង Office 2013 គឺ​ត្រូវ​បាន​គេ Design ឡើង​មក​ភ្ជាប់​មក​ជាមួយ​នូវ Microsoft's SkyDrive service ដែល​អាច​ឲ្យ​យើង Save ឯកសារ​ទៅ​កាន់ Cloud បាន​យ៉ាង​ងាយស្រួល។

ចុះ​បើ​យើង​មិន​ចង់​ប្រើប្រាស់ នូវ​ប្រព័ន្ធSky Drive របស់ Microsoft, យើង​ចង់​ប្រើ​នូវ Dropbox ឬ Cloud ផ្សេង​ទៀត​ជំនួស​វិញ តើ​យើង​គួរ​ធ្វើ​ដូចម្ដេច?
ថ្ងៃ​នេះ KH4IT នឹង​លើក​យក​នូវ​វិធី Add Dropbox និង​សេវាកម្ម Cloud ផ្សេងៗ​ទៀត​ទៅ​ក្នុង Office 2013 មក​បង្ហាញ​ជូន​អ្នក​ទាំងអស់​គ្នា។ សូម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាងក្រោម៖
មុនដំបូង យើង​ត្រូវ​ទាញ​យក​នូវ Batch File មួយ​របស់ Dropboxតាមរយៈ​វិប​សាយ​មួយ​នេះ៖
https://dl.dropbox.com/u/46565/dropbox_service_add.bat , នៅ​ពេល​ដែល​យើង​ទាញ​យក វា​នឹង​ចេញ​នូវ​ផ្ទាំង​ដូច​រូប​ខាងក្រោម យើង​ត្រូវ​ចុច​លើ​សញ្ញា​ព្រួញ រួច​ជ្រើសរើស​យក​ពាក្យ Keep
នៅ​ពេល​ដែល​ទាញ​យក​រួច​ហើយ យើង​ត្រូវ Double Click នៅ​លើ​វា, នៅ​ពេល​ដែល​វា​លោត​ផ្ទាំង​មួយ​ចេញ​មក ចុច Enter ពីរ​ដង, ពេលនោះ Script នោះ​នឹង​ចាប់ផ្ដើម Add Dropbox ចូល​ទៅ​ក្នុង Office 2013 ។
បន្ទាប់មក​ទៀត យើង​ត្រូវ​ទៅ Add Dropbox Service ចូល​ទៅ​ក្នុង Office Installation, ដោយ​ចុច​លើ File រួច​ជ្រើសរើស​យក Account, បន្ទាប់មក​ចុច​លើ​ប៊ូតុង Add a service យក Storage រួច​ជ្រើសរើស​យក Dropbox ដូច​រូប៖
ពេលនោះ ការ Add របស់​យើង​នឹង​បាន​ជោគជ័យ, ដូចនេះ​រាល់ពេល​ដែល​យើង​បើក ឬ​ក៏ Save as គឺ​យើង​នឹង​មាន​នូវ Option Dropbox មួយ​ទៀត​ដែល​យើង​អាច​បើក ឬ Save វា​ទៅ​កាន់ Drop box បាន ។
ប្រសិន​បើ​យើង​ចង់​លុប​នូវ Cloud មួយ​ណា​ចេញ យើង​គ្រាន់តែ​ចូល​ទៅ​ក្នុង Account រួច​ចុច Remove នៅ​លើ Cloud មួយ​ណា​ដែល​យើង​ចង់​លុប​ជា​ការ​ស្រេច។
ចំណាំ៖ ចំពោះ Google Drive យើង​អាច​ទាញ​យក Batch File វា​តាម​វិប​សាយ​មួយ​នេះ៖
ដកស្រងទាំងស្រុង http://www.kh4it.com

0 comments: