ក្រុមហ៊ុន Google អនុញ្ញាតឱ្យអ្នកប្រើ Gmail ផ្ញើសារបានរហូតដល់ 10GB
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Google បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់គណនី Gmail ទាំងអស់ អាចធ្វើការផ្ញើសារជាAttachment បានរហូតដល់ 10 GB ជាមួយនឹង Google Drive។ នេះជាលក្ខណៈយ៉ាងពិសេសមួយសម្រាប់អ្នកប្រើប្រាស់គណនីGmail ដែលពុំធ្លាប់មានពីមុនមក ។ តើលោកអ្នកចង់ដឹងអំពីការផ្ញើទិន្នន័យបានទំហំធំ នេះតាមរបៀបណាទេ?
ជាការពិតណាស់ យើងខ្ញុំនឹងបង្ហាញមិត្តអ្នកអានទាំងអស់អំពីលក្ខណៈពិសេសនៃការផ្ញើទិន្នន័យតាម Google Drive ដែលមានទំហំរហូតដល់ 10 GB បានដូចខាងក្រោម៖
១. ដំបូងលោកអ្នកគ្រាន់តែ Sign in ចូលទៅកាន់គណនី Gmail របស់អ្នក។ បន្ទាប់មកទៀតសូមចុចទៅលើ ពាក្យ Compose ដើម្បីបង្កើតសារថ្មីមួយដើម្បីផ្ញើទៅកាន់ នរណាម្នាក់ដែលអ្នកចង់ផ្ញើ។
២. នៅពេលនោះ អ្នកនឹងឃើញមានផ្ទាំងមួយចេញមកនៅខាងស្ដាំនៃផ្ទៃអេក្រង់របស់អ្នក ។ នេះជាផ្ទាំងសម្រាប់បង្កើតសារថ្មី។
៣. ដើម្បីអាចផ្ញើទិន្នន័យដែលមានទំហំ ធំបានសូមមើលនៅខាងក្រោមនៃផ្ទាំងនោះ រួចចុចលើពាក្យ Insert file using google drive។
ហើយពេលនេះអ្នកនឹងអាចបញ្ចូលទិន្នន័យដែលមានទំហំរហូតដល់ 10 GB បានហើយ។
ដកស្រងទាំងស្រុង http://www.kh4it.com
0 comments: