របៀប​បិទ​នូវ Tabs ដែល​បាន​បើក​ទាំងអស់ ដោយ​គ្រាន់តែ​ចុច 1 Click ក្នុង Google Chrome

     របៀប​បិទ​នូវ Tabs ដែល​បាន​បើក​ទាំងអស់ ដោយ​គ្រាន់តែ​ចុច 1 Click ក្នុង Google Chrome ការ​បើក​នូវ Tabs ច្រើន​ពេក​ក្នុង Google Chrome, អាច​នឹង​ធ្វើ​ឲ្យ​វា Unresponsive និង​ធ្វើ​ឲ្យ System របស់​យើង​ដើរ​យឺត។ ហើយ​ការ​បិទ​នូវ Tabs ទាំងនោះ ម្តង​មួយៗ​វិញ គឺ​វា​មាន​ភាព​ស្មុគស្មាញ​ណាស់។
ដូច​នេះ KH4IT បាន​លើក​យក​នូវ​វិធី​មួយ​ដើម្បី​បិទ​នូវ Tabs ដែល​បាន​បើក​ទាំងអស់​ក្នុង Google Chrome ដោយ​គ្រាន់តែ​ចុច​មួយ Click ប៉ុណ្ណោះ។សូម​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាងក្រោម៖ មុនដំបូង
យើង​ត្រូវ Install នូវ Extension មួយ​របស់ Google Chrome ឈ្មោះ​ថា Close all Tabs ដោយ​ចូល​ទៅ​ក្នុង​វែបសាយ​ខាង​ក្រោម៖ ទាញយក
បន្ទាប់មក​ចុច​លើ​ប៊ូតុង ADD TO CHROME ដើម្បី Install Extension មួយ​នោះ
ផ្ទាំង Confirm មួយ​នឹង​លោត​ចេញ​មក យើង​ត្រូវ​ចុច​ប៊ូតុង Add
ពេល​នោះ Extension នឹង​ចាប់ផ្តើម Install, នៅ​ពេល​វា Install ចប់ យើង​នឹង​ឃើញ​នូវ Icon មួយ​ដូច​រូប នៅ​កាច់​ជ្រុង​ខាង​លើ ផ្នែក​ខាង​ស្តាំ
ដូចនេះ រាល់​ពេល​ដែល​បើក​នូវ Tabs ច្រើន, រួច​យើង​ចង់​បិទ​វា​ម្តង​ទាំងអស់ យើង​អាច​ចុច​នៅ​លើ Icon នោះ​បាន
នៅ​ពេល​ដែល​យើង​ចុច Icon នោះ​ហើយ, Tabs ទាំងអស់​ដែល​កំពុង​បើក នឹង​ត្រូវ​បាន​បិទ រួច​វា​នឹង​លោត​នូវ New Tab ចេញ​មក
យើង​ក៏​អាច Remove នូវ Extension នោះ​ចេញ​វិញ​បាន​ដែរ ដោយ Right Click លើ Icon នោះ រួច​ជ្រើសរើស​យក​ពាក្យ Remove from Chrome ជា​ការ​ស្រេច
ដោយ​ ផាង វេងហ្វុង

1 comment:

  1. It1Tell: របៀប​បិទ​នូវ Tabs ដែល​បាន​បើក​ទាំងអស់ ដោយ​គ្រាន់តែ​ចុច 1 Click ក្នុង Google Chrome >>>>> Download Now

    >>>>> Download Full

    It1Tell: របៀប​បិទ​នូវ Tabs ដែល​បាន​បើក​ទាំងអស់ ដោយ​គ្រាន់តែ​ចុច 1 Click ក្នុង Google Chrome >>>>> Download LINK

    >>>>> Download Now

    It1Tell: របៀប​បិទ​នូវ Tabs ដែល​បាន​បើក​ទាំងអស់ ដោយ​គ្រាន់តែ​ចុច 1 Click ក្នុង Google Chrome >>>>> Download Full

    >>>>> Download LINK vP

    ReplyDelete