វិធីចែករំលែកអ៊ីនធឺណិតកុំព្យូទ័រឲ្យ Smartphone ប្រើតាម WiFi
ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងពី ការប្រើប្រាស់ hotspot ដែលអាច share អ៊ីនធឺណិតពី smartphone ឲ្យទៅកុំព្យូទ័រប្រើប្រាស់ហើយ។ ក៏ប៉ុន្តែប្រសិនបើចង់ share ពីកុំព្យូទ័រឲ្យ smartphone អាចប្រើបានវិញនោះ តើត្រូវធ្វើរបៀបណា។ ទំព័រនេះ Sabay សូមបង្ហាញពីរបៀបភ្ជាប់ប្រើអ៊ីនធឺណិត ពីកុំព្យូទ័រទៅ smartphoneដោយប្រើប្រាស់កម្មវិធី Connectify Pro ដែលមានទំហំ 7.3MB។ ចង់ដឹងថាត្រូវធ្វើរបៀបណា សូមអនុវត្តទាំងអស់គ្នាតាមជំហានខាងក្រោម៖
១) ត្រូវប្រើកម្មវិធី Connefctify Pro តែប្រសិនពុំទាន់មានអាចចុចត្រង់នេះ ដើម្បីទាញយក។ (បញ្ជាក់៖ បើសិនប្រិយមិត្តពេញចិត្ត ហើយចង់គាំទ្រកម្មវិធីនេះដើម្បីឲ្យមានជំនាន់ក្រោយៗទៀត ប្រិយមិត្តអាចទិញយកទៅប្រើប្រាស់)
២) បន្ទាប់មករកមើល ConnectifyHotspotInstaller.exe រួច double click ដើម្បីដំឡើង ដោយរង់ចាំមួយរយៈពេល បន្ទាប់ពីដំឡើងរួចវានឹង តម្រូវឲ្យយើង Restart កំព្យូទ័រ។
៣) បន្ទាប់ពី restart រួចហើយ រកមើល icon នៅផ្នែកខាងក្រោមចំហៀងខាងស្ដាំ (icon tray) ដោយចុចលើវាម្ដង បន្ទាប់មកបើកឯកសារ keygent.exe ដើម្បីចំលងអ៊ីម៉េល និងលេខស៊េរី ទៅដាក់ក្នុងកម្មវិធីដើម្បី activate។ ផ្ទាំងកម្មវិធី Hotspoted នឹងផុសឡើង នៅត្រង់នេះយើងត្រូវបំពេញព័ត៌មានទៅក្នុងប្រអប់ Hotspot Name ដើម្បីកំណត់ឈ្មោះ និងប្រអប់ Password ដើម្បីកំណត់លេខកូដសំងាត់នៅពេល smartphone ភ្ជាប់ទៅកាន់កុំព្យូទ័រ។
៤) ចុងក្រោយចុចលើប៊ូតុង Start Hotspot ដើម្បីដំណើរការ។ (ចំណាំ៖ រាល់កុំព្យូទ័រត្រូវតែមាន Wireless ទើបអាចប្រើបាន ហើយត្រូវ enable ជាមុនសិនមុននឹងប្រើ)
សាកលុ្បងធ្វើម្ដងមើល៍ តើបានផលអត់?ដោយ៖ ឈុន ហួរ
0 comments: