ការពារ​កុំព្យូទ័រ​​មិន​ឲ្យ​ឆ្លង​មេរោគ​យ៉ាង​ម៉េច​ទៅ?





ជា​ការ​ពិត​មាន​ប្រិយមិត្ត​ជា​ច្រើន​បាន​ដឹង​ ហើយ​ថា​ នៅ​ពេល Hacker, Spam និង Virus ឆ្លង​ចូល​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​ហើយ​នោះ វា​មិន​ត្រឹម​តែលួច​យក​ទិន្នន័យ​នៅ​ក្នុង​ម៉ាស៊ីន​មួយ​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​កុំព្យូទ័រ​ដើរ​យឺត និង​ជួល​កាល​ធ្វើ​ឲ្យ​គាំង​លែង​ដំណើរ​ការ​ទៀត​ផង​។
សុវត្ថិភាព ​ជា​ចម្បង​ដើម្បី​ការ​ពារ​​កុំព្យូទ័រ​របស់​ប្រិយមិត្ត​មិន​ឲ្យ Hacker, Spam, Virus ជ្រៀត​ចូល​តាម Network, អ៊ីនធឺណិត ឬ​តាម​រយៈ​មធ្យោបាយ​ផ្សេងៗ​ទៀត​នោះ សូម​អនុវត្ត​តាម​គន្លឹះ​មួយ​ចំនួន​​ដែល Sabay ​បង្ហាញ​ដូច​ខាង​ក្រោម៖
របៀប​ទី​មួយ៖ បើ ​សិន​ជា​កុំព្យូទ័រ​របស់​ប្រិយមិត្ត​មាន​ភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​នោះ វា​ជា​ការ​ងាយ​ស្រួល​ទេ​ ពី​ព្រោះ​មិន​ថា Windows XP ឬ Vista ឬ Windows 7 ទេ ​សុទ្ធ​​តែ​មាន​​ភ្ជាប់​មក​ជា​មួយ​មុខ​ងារ​ពិសេស​​គឺ Automatic Update រួច​ជា​ស្រេច​។ ចំពោះ Windows 7 វិញ​ងាយ​ស្រួល​បំផុត​ ប្រិយមិត្ត​គ្រាន់​តែ​ចុច Control Panel>Windows Update>Change settings>Install updates automatically (recommended)>OK ជា​ការ​ស្រេច។

របៀប​ទី​ពីរ​៖ មុន ​នឹង Click លើ Folder ណា​មួយ​ត្រូវ​ពិនិត្យ​មើល Extension File ឲ្យ​បាន​ច្បាស់​លាស់​សិន​។ ជា​ពិសេស Extension File ប្រភេទ .exe មិន​មែន​មាន​ន័យ​ថា Extension​ File ប្រភេទ .exe សុទ្ធ​តែ​មេរោគ​នោះ​ទេ វា​ក៏​​ជា Extension File ក្នុង DOS ឬ OS ​ដែរ តែ​សំខាន់ Folder ដែល​មាន Extension File​ បែបនេះ​កាល​ណា​បង្ហាញ​ខ្លួន​មិន​សូវ​ច្បាស់​វាជា​មេរោគមិន​ត្រូវ​ Click លើ​វា​ទេ​។

របៀប​ទី​បី៖ មេរោគ​​នៅ​ពេល​ចូល​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​ហើយ​ វា​ច្រើន​តែ​​​លាក់​ឯកសារ​ ឬ File ផ្សេង​ៗ​មិន​ឲ្យ​មើល​ឃើញ​​ទេ។ ​​ដើម្បី​ឲ្យ​ឯកសារ​ដែល​បាន​លាក់មើល​ឃើញ​វិញនោះ ចំពោះ Windows 7 ប្រិយមិត្តត្រូវ​ចុច​លើ Organize>Folder and search options>View Tab>Show hidden files, folders, and drives>Apply>OK។

របៀប​ទី​បួន​៖ បើ​សិន​ប្រិយមិត្ត​ប្រើ Internet Explorer ប្រិយមិត្ត​ត្រូវ​ចូល Tool>Internet Option>Security Tab>Custom Level>High>Reset> បន្ទាប់​មក​លោត​ផ្ទាំង Confirm ត្រូវ​ចុច​ Yes>OK ជាការ​ស្រេច។

បៀប​ទី​ប្រាំ​៖ ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​ ដែល​អាច​ទុក​ចិត្ត​បាន​ ជា​ពិសេស​គួរ​ប្រើកម្មវិធី​ដែល​មាន​License​ត្រឹម​ត្រូវ​។

របៀប​ទី​ប្រាំ​មួយ​​​៖ Scan Flash Drive ឬ Transcend រាល់​ពេល​ភ្ជាប់​ជា​មួយ​កុំព្យូទ័រ​ ជា​ពិសេស Scan Drive ឲ្យ​បាន​ញឹក​ញាប់​។
នេះ ​គ្រាន់តែជា​គន្លឺះសាមញ្ញ​មួយ​ចំនួន​ប៉ុណ្ណោះ​ នៅ​មាន​វិធី​ការ​ពារ​មេរោគជា​​ច្រើនទៀត​ Sabay នឹង​បង្ហាញ​ជូន​ប្រិយមិត្ត​នៅ​ទំព័រ​ក្រោយ​៕​​​

ប្រភពមកពីគេហទំពរ័៖  សប្បាយ

0 comments: