វិធីឆែកមើលគុណភាពរបស់ Hard Disk
ជារៀងរាល់ថ្ងៃ តើលោកអ្នកប្រើប្រាស់កុំព្យូទ័រប៉ុន្មានម៉ោង? តើអ្នកមានដឹងថា គុណភាពនៃ Hard Disk របស់អ្នក ដែលប្រើប្រាស់រាល់ថ្ងៃនោះវាមានលក្ខណៈ ឬគុណភាពបែបណាទេ? ជាការពិតណាស់ នៅពេលនេះ KH4IT នឹងលើកយកគន្លឹះមួយដើម្បីឱ្យលោកអ្នកអាចឆែកមើលគុណភាពនៃ Hard Disk បានយ៉ាងងាយស្រួលតាមរយៈនៃកម្មវិធី Crystal Disk info ។ កម្មវិធី Crystal Disk Info ជាកម្មវិធីមួយដែលមានមុខងារពិសេសអាចជួយឆែកមើលគុណភាពនៃ Hard Disk របស់កុំព្យូទ័រ ថាតើវាមានដំណើរការល្អ ឬមួយយ៉ាងណា?
លក្ខណៈពិសេស ៖
ឈ្មោះកម្មវិធី Crystal Disk Info ទំហំ 6.74 MB
ដំណើរការជាមួយ Windows XP/ Vista / 7 / 8
អាចប្រើបានរហូត
ទីតាំងទាញយក http://crystalmark.info/
របៀបដំឡើង ៖
១. ដំបូងលោកអ្នកត្រូវទាញយកកម្មវិធី CrystalDiskInfo តាមរយៈ Link ខាងលើ។ រួចចុចដំឡើងវា សូមចុច Next ដើម្បីដំឡើង។
៣. សូមជ្រើសរើសទីតាំងសម្រាប់ការដំឡើងកម្មវិធីនេះ ដោយចុច Browse ។ តែប្រសិនបើអ្នកចង់បានជាទម្រង់ដើមស្រាប់ សូមចុចលើ Next ដើម្បីដំឡើងបន្ត។៤. តើអ្នកចង់បង្កើត icon នៅលើ Desktop ដែរឬទេ? ប្រសិនបើអ្នកចង់បង្កើតសូមចុចធីកលើ Create a desktop icon រួចចុច Next ។
៥. នៅក្នុងជំហាននេះ តើលោកអ្នកចង់ដំឡើងកម្មវិធី TuneUp Utilities 2013 ដែរឬទេ? ប្រសិនចង់ដំឡើងសូមធីកលើ I accept the terms of the TuneUp Utilities 2013 រួចចុច Next ដើម្បីបញ្ចប់ការដំឡើង។
នៅទីបញ្ចប់លោកអ្នកនឹងអាចឆែកមើលគុណភាពនៃ Hard Disk របស់លោកអ្នកបានយ៉ាងងាយស្រួល។ វានឹងបង្ហាញ Health Status ចំពោះ Hard Disk និងកម្រិតសីតុណ្ហភាពបានផងដែរ៕
អត្តបទទាំងស្រុងដោយ
0 comments: