វិធី​ឆែក​មើល​គុណភាព​របស់ Hard Disk


ជា​រៀង​រាល់​ថ្ងៃ​ តើ​លោក​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ប៉ុន្មាន​ម៉ោង​? តើ​អ្នក​មាន​ដឹង​ថា​ គុណភាព​នៃ​ Hard Disk របស់​អ្នក​ ដែល​ប្រើ​ប្រាស់​រាល់​ថ្ងៃ​នោះ​វា​មាន​លក្ខណៈ​ ឬ​គុណភាព​បែប​ណា​ទេ? ជា​ការ​ពិត​ណាស់ នៅ​ពេលនេះ KH4IT នឹង​លើក​យក​គន្លឹះ​មួយ​ដើម្បី​ឱ្យ​លោក​អ្នក​អាច​ឆែក​មើល​គុណភាព​នៃ​ Hard Disk បាន​យ៉ាង​ងាយ​ស្រួល​តាមរយៈ​នៃ​កម្មវិធី​ Crystal Disk info ។ កម្មវិធី​ Crystal Disk Info ជា​កម្មវិធី​មួយ​ដែល​មាន​មុខងារ​ពិសេស​អាច​ជួយ​ឆែក​មើល​គុណភាព​នៃ​ Hard Disk របស់​កុំព្យូទ័រ​ ថា​តើ​វា​មាន​ដំណើរការ​ល្អ​ ឬ​មួយ​យ៉ាង​ណា?
លក្ខណៈ​ពិសេស ៖
ឈ្មោះ​កម្មវិធី Crystal Disk Info ទំហំ 6.74 MB
ដំណើរការ​ជាមួយ Windows XP/ Vista / 7 / 8
អាច​ប្រើ​បាន​រហូត
ទីតាំង​ទាញ​យក http://crystalmark.info/
របៀប​ដំឡើង​ ៖
១. ដំបូង​លោក​អ្នក​ត្រូវ​ទាញ​យក​កម្មវិធី CrystalDiskInfo តាម​រយៈ​ Link ខាង​លើ​។ រួច​ចុច​ដំឡើង​វា សូម​ចុច​ Next ដើម្បី​ដំឡើង។
២. បន្ទាប់​មក​ចុច​ធីក​លើ I accept the agreement រួច​ចុច​ Next ដើម្បី​បន្ដ​ការ​ដំឡើង។
៣. សូម​ជ្រើសរើស​ទីតាំង​សម្រាប់​ការ​ដំឡើង​កម្មវិធី​នេះ​ ដោយ​ចុច​ Browse ។ តែ​ប្រសិន​បើ​អ្នក​ចង់​បាន​ជា​ទម្រង់​ដើម​ស្រាប់​ សូម​ចុច​លើ Next ដើម្បី​ដំឡើង​បន្ត។៤. តើ​អ្នក​ចង់​បង្កើត​ icon នៅ​លើ​ Desktop ដែរ​ឬ​ទេ? ប្រសិន​បើ​អ្នក​ចង់​បង្កើត​សូម​ចុច​ធីក​លើ​​ Create a desktop icon រួច​ចុច​ Next ។
៥. នៅ​ក្នុង​ជំហាន​នេះ​ តើ​លោក​អ្នក​ចង់​ដំឡើង​កម្មវិធី TuneUp Utilities 2013 ដែរ​ឬ​ទេ? ប្រសិន​ចង់​ដំឡើង​សូម​ធីក​លើ I accept the terms of the TuneUp Utilities 2013 រួច​ចុច​ Next ដើម្បី​បញ្ចប់​ការ​ដំឡើង។
នៅ​ទីបញ្ចប់​លោក​អ្នក​នឹង​អាច​ឆែក​មើល​គុណភាព​នៃ​ Hard Disk របស់​លោក​អ្នក​បាន​យ៉ាង​ងាយ​ស្រួល​។ វា​នឹង​បង្ហាញ​ Health Status ចំពោះ​ Hard Disk និង​កម្រិត​សីតុណ្ហភាព​បាន​ផង​ដែរ៕
ដកស្រងទាំងស្រុង http://www.kh4it.com

0 comments: