របៀបកំណត់ទីតាំងរបស់ System Variable នៅក្នុង Windows
នៅពេលដែលយើងធ្វើការនៅលើ
មុនដំបូងយើងត្រូវបើក Computer រួចចុចលើ System Properties
រួចចុចលើពាក្យ Advanced system settings ពេលនោះវានឹងលោតនូវផ្ទាំង System Properties ចេញមក យើងត្រូវចូលទៅក្នុង Tab Advanced ហើយចុចលើប៊ូតុង Environment Variables
ពេលនោះវានឹងលោតនូវផ្ទាំងដូចខាងក្រោមចេញមក យើងត្រូវ Select នៅលើទីតាំងរបស់ឈ្មោះនៃVariable ហើយចុចប៊ូតុង Edit
ពេលនោះវានឹងលោតនូវផ្ទាំង Edit System Variable ចេញមក។ ត្រង់កន្លែង Variable Value គឺយើងត្រូវវាយនូវទីតាំងនៃ File *.exe ដែលយើងចង់ Run វានៅក្នុង Command Line។ នៅពេលដែលយើងផ្លាស់ប្តូរទីតាំង គឺយើងត្រូវប្រុងប្រយ័ត្ន គឺមិនត្រូវលុបនូវអ្វីផ្សេងឡើយ បើមិនដូច្នោះទេ វានឹងអាចធ្វើឲ្យProgram ផ្សេង Error ។
ឧទាហរណ៍៖ បើអ្នកចង់ជំនួសទីតាំង C:\Program Files\ Folder Size គឺអ្នកត្រូវជំនួសតែត្រឹមអ្វីដែលខ្ញុំបាន Select ដូចនៅរូបខាងក្រោមនេះបានហើយ
នៅពេលដែលអ្នកកំណត់រួចរាល់ហើយ ចុច OK, ហើយ Restart cmd.exe ពេលនោះការកំណត់ទីតាំង របស់ System Variable របស់យើងបានជោគជ័យហើយ។
ដកស្រងទាំងស្រុង http://www.kh4it.com
0 comments: