ចែកទំហំ Hard Disk ដោយមិនបាត់ទិន្នន័យនៅក្នុងWindowns 7
នៅក្នុងវីនដូ៧ វាបានភ្ជាប់មកជាមួយនឹងមុខងារមួយគឺ អាចចែក Drive ថ្មីមួយ ចេញពី Drive ណាមួយ ឬ ក៏បញ្ចូល Drive២ ទៅជាមួយក៏បាន។
ខាងក្រោមនេះ គឺជាការបង្ហាញពីការ ចែក Drive ថ្មីមួយទៀត ដែលយកទំហំចេញពី Drive C។ ក្នុងការចែក Drive នេះដែរ យើងមិនចាំបាច់បារម្ភថាបាត់ទិន្នន័យនោះទេ។
១. Mouse ស្តាំលើ Computer រួចចុចលើ Manage
២. បន្ទាប់មកចុចលើ Storage → Disk Management
៣. បន្ទាប់មកយើង Mouse លើ Drive ណាមួយដែលយើងចង់ចែក (ក្នុងការបង្ហាញនេះ ផងដែរខ្ញុំបានចែកទៅលើ Drive C:) បន្ទាប់មកចុចលើ Shrink Volume..
៤. កំណត់ទំហំ Drive ថ្មីដែលយើងចង់បង្កើត ( ដែលយកទំហំចេញពី Drive ដែលយើង Shrink) រួចចុចប៊ូតុង Shrink
៥. ពេលនោះយើងនឹងបាន ទំហំ Hard Disk ទំនេរ ដែលយើងទើបតែចែក ប៉ុន្តែមិនទាន់អាចប្រើ បាននោះទេ ដើម្បីប្រើបានយើងត្រូវបង្កើត Drive ឲ្យវាជាមុនសិន ដោយចុច Mouse ស្តាំ រួចយក New Simple Volume
៦. វានឹងបង្ហាញផ្ទាំងមួយដែលអាចឲ្យយើងកំណត់ទំហំ Drive តែជាធម្មតាវានឹង កំណត់យកទំហំទាំងអស់ ដូចនេះ យើងគ្រាន់តែចុចលើ ប៊ូតុង OK
៧. កំណត់តួអក្សរទៅឲ្យ Drive → ចុចប៊ូតុង OK
៨. ជាចុចក្រោយ យើងចុចលើប៊ូតុង OK ជាការស្រេច។
លទ្ធផល
0 comments: