ដោត flash ចេះតែឱ្យ format មែនទេ មានអីពិបាកដោះស្រា
កុំព្យូទ័រមានមេរោគពេលដែលយក External Hard Disk ឫ Flash USB ទៅដោតបញ្ចូលក្នុងកុំព្យូទ័រនោះ វានឹងឆ្លងមេរោគហើយអាចបណ្ដាលឲ្យ External Hard Disk ឫ Flash USB បើកមិនចេញ និងបណ្ដាលឲ្យឯកសារត្រូវបាត់បង់ ដោយមានបញ្ជាពីកុំព្យូទ័រតម្រូវឲ្យ Format នូវ External Hard Disk ឫ Flash USB នោះ។
សូមកុំបារម្ភឲ្យសោះឥឡូវបញ្ហាទាំងនេះត្រូវដោះស្រាយតាមជំហានដូចខាងក្រោម ៖
- ដំបូងពេលដែលដោតបញ្ចូល External Hard Disk ឫ Flash USB វាបោះសារដូចរូប៖
- ដំបូងពេលដែលដោតបញ្ចូល External Hard Disk ឫ Flash USB វាបោះសារដូចរូប៖
- ត្រូវមានកម្មវិធី Find and Mount តែបើមិនទាន់មាន អាចចុចត្រង់នេះ ដើម្បីទាញយក។ រួចហើយ ដំឡើងកម្មវិធីនេះតាមដំណាក់កាលដូចខាងក្រោម ៖
១. ទាញយក Find and Mount នៅត្រង់នេះ រូច double click ដំឡើងកម្មវិធីមួយនេះ
២. ចុច Finish ដើម្បីបញ្ចប់ការដំឡើង Find and Mount
៣. ចូលទៅកាន់ Desktop ដើម្បីទៅបើកកម្មវិធី Find and Mount
៤. រកមើល External Hard Disk ឫ Flash USB ណាដែលទាមទារឲ្យ Format នោះរួច Right Click ដើម្បីជ្រើសរើសយកពាក្យថា Scan
៥ ចូលដល់ផ្ទាំង Select and Scan method ត្រូវជ្រើសរើស Thorough Scan រួចជ្រើសរើសយក Scan
៦ ដំណើរការ Scan យកឯកសារនៅក្នុង External Hard Disk ឫ Flash USB ត្រូវបានបញ្ចប់
៧ ពេលចេញ Partition 1 ហើយ Right Click រួចរើសយក Mount As ដើម្បីទាញយកឯកសារពី Drive ដែលមេរោគបានបិទយកទៅដាក់ក្នុង Drive ផ្សេងមួយទៀតទើបអាចមើលឃើញឯកសារទាំងអស់
៨ ចុងក្រោយយើងបានឃើញឯកសារចេញពី Drive នោះហើយបន្ទាប់មកយើងអាច Copy ចេញបានតាមចិត្តរបស់ប្រិយមិត្ត
0 comments: