របៀប​ធ្វើ​ឱ្យ​កម្មវិធី​ចាស់ៗ​ដំណើរការ​លើ WinXP ក៏​អាច​ប្រើ​​នៅ​លើ Win7




ប្រសិន​ប្រិយមិត្ត​ចង់​ឱ្យ​កម្មវិធី​ចាស់ៗ​​សម្រាប់​ប្រើប្រាស់​បាន​តែ​នៅ​លើ Windows XP អាច​ដំណើរការ​បាន​នៅ​លើ Windows 7 ដែរ​នោះ ឬ​បាន​ដំឡើង​កម្មវិធី​ទាំង​នោះ​រួចរាល់​ហើយ តែ​វា​មិន​អាច​ដំណើរការ​នៅ​លើ Windows 7 បាន​ដូច្នេះ​សូម​ធ្វើ​តាម​ជំហាន​ខាង​ក្រោម៖
ជំហាន​ទី១៖ right-click លើ mouse លើ Shortcut របស់​កម្មវិធី​នោះ ហើយ​ជ្រើសរើស​យក Properties បន្ទាប់​មក​ចូល​ទៅ Compatibility Tab យើង​នឹង​ឃើញ​មាន Capability mode នៅ​ពី​ក្រោម។ រួច​ត្រូវ​ជ្រើស​យក​ប្រភេទ Windows ដែល​ត្រូវ​គ្នា​ជា​មួយ​កម្មវិធី​នោះ។
ជំហាន​ទី២៖ ប្រសិន​បើ​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បាន​នោះ នៅ​ក្នុង Windows 7 សូម​បើក Properties របស់​កម្មវិធី​នោះ​ម្ដង​ទៀត ហើយ​ជ្រើស​យក Help me choose the settings បន្ទាប់​មក​សូម​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម៖
  • - ជ្រើសរើស​យក Click to open the Program capability troubleshooter
  • - នៅ​ក្នុង​ដំណាក់កាល Troubleshoot and help prevent computer problems សូម​ចុច​លើ​ប៊ូតុង Next
  • - នៅ​ក្នុង​ដំណាក់កាល Troubleshoot and help prevent computer problem with ជ្រើសរើស​យក NO listed បន្ទាប់​មក​ចុច Next។
  • - នៅ​ក្នុង​ដំណាក់កាល Select the Program you’re having problems with ត្រូវ​ជ្រើសរើស​យក Not listed បន្ទាប់​មក​ចុច​លើ​ប៊ូតុង Next
  • - នៅ​ក្នុង​ដំណាក់កាល Enter the program file’s location សូម​ចុច​លើ​ប៊ូតុង Browse ដើម្បី​ទៅ​រក file Setupដែល​មាន​បញ្ហា
  • - ដំណាក់កាល Select troubleshooting option ជ្រើសរើស​យក Try recommended settings
  • - ដំណាក់កាល Test compatibility settings for the program ត្រូវ​ចុច​លើ​ប៊ូតុង Start the program
  • - ចុង​ក្រោយ​សូម​ធ្វើការ​ដំឡើង​កម្មវិធី​ដែល​មាន​បញ្ហា​នោះ​ម្ដង​ទៀត។
ប្រភពមកពីគេហទំពរ័៖  សប្បាយ 

0 comments: