កំណត់ការ Shut down, Log off, Restart, Sleep ដោយស្វ័យប្រវត្តិ
Wise Auto Shutdown គឺជាកម្មវិធីដែលអាចធ្វើការកំណត់ពេលវេលាឲ្យកុំព្យូទ័រ Shut down, Log off, Restart ឬ Sleep ដោយស្វ័យប្រវត្តិទៅតាមការកំណត់ដូចជា៖
- Specified time: ការកំណត់តាមថ្ងៃ ខែ ឆ្នាំ និងម៉ោង (ឧទារហណ៍៖ បើលោកអ្នកកំណត់យកថ្ងៃ ១៤ ខែ ៣ ឆ្នាំ ២០១៣ នៅវេលាម៉ោង ១១និង ៥០ នាទី)
- From now: ការកំណត់ម៉ោងឆាប់រហ័ស (ឧទាហរណ៍ ៥នាទី ឬ ១ម៉ោងទៀត ត្រូវ Shut down)
- Daily: ការកំណត់ពេលវេលារៀងរាល់ថ្ងៃ និងម៉ោងតែមួយ (ឧទាហរណ៍ លោកអ្នកធ្វើការកំណត់យកម៉ោង ៥ នឹង ៣០ នាទីរសៀល ឲ្យកុំព្យូទ័រធ្វើការShut down នោះរៀងរាល់ថ្ងៃ វានឹង Shut down តាមការកំណត់) ។
ការដំឡើង
លោកអ្នក Copy File WASSetup.exe ពី CD ទស្សនាវដ្ដីអាន ច្បាប់ទី៤៩ បន្ទាប់មកធ្វើការដំឡើងទៅតាមការណែនាំរបស់កម្មវិធី ។
បន្ទាប់ពីដំឡើងរួចរាល់ហើយនោះវានឹងបង្ហាញផ្ទាំងកម្មវិធីដូចខាងក្រោម ៖
ការប្រើប្រាស់
លោកអ្នកអាចកំណត់ការ Shut down, Log off, Restart ឬ Sleep ដោយគ្រាន់តែ Select ទៅលើផ្នែកណាមួយដែលត្រូវការ
បន្ទាប់មកលោកអ្នកអាចជ្រើសរើសយកការកំណត់ពេលវេលាណាមួយ ដោយគ្រាន់តែ Select យកផ្នែកដែលត្រូវការ រួចហើយចុចប៊ូតុង Start Task នោះវានឹងដំណើរការទៅតាមការកំណត់
ម្យ៉ាងវិញទៀតលោកអ្នកអាចធ្វើការផ្លាស់ប្តូរនូវ Options សាឡើងវិញបាន ដោយគ្រាន់តែចុចលើ Show hidden icons បន្ទាប់ Right Click ទៅលើ Icon របស់កម្មវិធីរួចយកពាក្យថា Show Main Interface
បន្ទាប់មកចុចលើ Cancel Task ហើយអាចធ្វើការកំណត់សារជាថ្មីបាន
0 comments: