កម្មវិធីដាក់ Password ក្នុងរូបភាព សម្រាប់ Window 7
សួស្តី! កម្លោះៗអាយធីទាំងអស់ជាទីមេត្រី។ ពេលនេះខ្ញុំសូមណែនាំលោកអ្នកនូវគន្លឹះកំប៉ិចកំប៉ុកមួយ ដែលខ្ញុំបានរកឃើញក្នុងគេហទំព័របរទេស។ គន្លឹះនោះគឺលោកអ្នកអាចដាក់លេខសម្ងាត់នៅក្នុងរូបភាពរបស់អ្នក។ ការដាក់លេខសម្ងាត់នេះគ្រាន់ជាគន្លឹះមួយតូចក៏ពិតមែនតែវាអាច ជួយលោកអ្នកឲ្យបិទបាំងរូបភាពណាមួយដែលលោកអ្នកមិនចង់ឲ្យអ្នក ដទៃគេមើល។ ខ្ញុំបង្ហាញនេះមិនមែនបង្រៀនអ្នកឲ្យលាក់បាំងនូវរូបភាពណាដែល មិនល្អនោះទេ គឺក្នុងបំណងដើម្បី
សិក្សាស្វែងយល់ ក៏ដូចជារក្សាទុករូបភាពណាដែលសំខាន់ៗឲ្យកាន់តែមានសុវត្ថិភាព ជាងមុន គឺមិនអាចនរណាបើកមើលផ្តេសផ្តាសតាមចំណង់បានឡើយ។ កម្មវិធី Picword នេះសម្រាប់ប្រើជាមួយ Window 7 ប៉ុន្តែ Window ផ្សេងទៀតអាចប្រើបានឬអត់ក៏ខ្ញុំមិនដឹងដែរ ព្រោះខ្ញុំចេះតាមតែគេទេ ហើយណាមួយខ្ញុំមានកុំព្យូទ័រតែមួយគ្រឿងមិនអាចមាន Window សាកឲ្យដឹងថាវាត្រូវនឹង Window ណាមួយឲ្យប្រាកដបានឡើយ។ ដូចនេះសូមមើលពីរបៀបទាញយក និងតម្លើងកម្មវិធីដើម្បីប្រើបានទាំងអស់គ្នា។
៙ កម្មវិធីនេះគឺមានភាពងាយស្រួលប្រើប្រាស់ក៏ដូចជាការតម្លើងនិង ទាញយក។ ឥឡូវនេះសូមលោកអ្នកមើលអំពីទីតាំងដែលត្រូវទាញយក ទាញយកដោយផ្ទាល់ :
- សូមចូលទៅកាន់អាស័យដ្ឋាន ចុចទីនេះ ហើយចុចលើឆ្នុច Download (មើលរូបខាងក្រោម)
- ពេលនោះវានឹងចេញផ្ទាំងឲ្យអ្នករក្សាទុកកម្មវិធី សូមចុចលើ "Save File"
៙ នេះដល់ការតម្លើងកម្មវិធីវិញម្តង :D
- សូមចុចពីរដងទៅលើកម្មវិធីដែលលោកអ្នកបានទាញយកអំបាញ់មិញនេះ។
- បន្ទាប់មកសូមចុចធីកលើពាក្យ I agree with the above..... ហើយចុចឆ្នុច Next (មើលរូប)
- ជ្រើសរើសកន្លែងផ្ទុកកម្មវិធី (គួរយក Drive C:\) បន្ទាប់មកសូមចុចឆ្នុច Next
- នៅពេលដែលអ្នកចុច Next នោះកម្មវិធី Picword នឹងដំណើរការតម្លើង។
- ពេលដែលវាដំណើរការចប់ សូមចុចធីកលើពាក្យថា Launch Picword ហើយចុច Exit ជាការស្រេច។
៙ សេចក្តីរំពឹងទុក ៖ ខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំបានរៀប រាប់ខាងលើលោកអ្នកនឹងអាចយល់បានហើយសូមស្វែងយល់អ្វីពីការប្រើ ប្រាស់កម្មវិធីដោយខ្លួនឯង ព្រោះថាបើតាមខ្ញុំដឹងប្រហែលជាមិនពិបាកអីប៉ុន្មានទេ :D អរគុណសម្រាប់ការចូលមើលប្លករបស់ខ្ញុំបាទ។
____________________________________________
៙ ដកស្រង់ទាំងស្រុងចេញពី ៖ http://itoutschool.blogspot.com
0 comments: