របៀប​បក​ប្រើ​ពី​គេ​ហ​ទំព័រ ឬ​ប្លក​ផ្សេងៗ​មក​ជា​ភាសា​ខ្មែរ ឬ​ពី​ភាសា​ខ្មែរ ទៅ​​ជា​ភាសា​បរ​ទេស​វិញ



   ថ្វី​ត្បិត​តែ​ឥឡូវ Google Translate មាន​ជា​ភាសា​ខ្មែរ​ហើយ​ក៏​ដោយ ក៏​នៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ដែរ ហើយ​សារ​ប្លកករ​ខ្លះ ក៏​មិន​អាច​ប្រើ​សេវា​បក​ប្រែ​ភាសា​នេះ​បាន។ ដូច​នេះ​ហើយ​ទើប​យើង​ត្រូវ​តែ​ចេះ​ធ្វើ​វា ឲ្យ​អាច​បក​ប្រែ​ជា​ភាសា​ជាតិ​យើង​បាន ឬ​បក​ប្រែ​ពី​ភាសា​ជាតិ​យើង​មក​ជា​ភាសា​បរ​ទេស​វិញ។ មនុស្ស​ភាគ​ច្រើន​តែង​តែ​ប្រើ Google Translate ដោយ​ចម្លង​អត្ថ​បទ​របស់​គេ ហើយ​យក​មក​ដាក់​បក​ប្រែ។ តែ​វិធី​សាស្ត្រ​បែប​នេះ​គឺ​សាមញ្ញ​ណាស់ មិន​រហ័ស​ទេ។ ពេល​នេះ​ខ្ញុំ​សូម​ណែ​នាំ​លោក​អ្នក​នូវ​វិធី​សាស្ត្រ​​ថ្មី​មួយ​ដែល​​មាន​មនុស្ស​មួយ​ភាគ​ធំ​ប្រហែល​ជា​ធ្លាប់​ដឹង​ដោយ​យើង​ប្រើ Translate​_buttons សម្រាប់​ជា​ឆ្នុច​បក​ប្រែ​តែ​ម្តង។ សូម​មើល​របៀប​ដាក់​ ៖

- ជា​ដំបូង​សូម​ចូល​ទៅ​កាន់​អាស័យ​ដ្ឋាន translate_buttons (ចុច​ទី​នេះ)
- លោក​អ្នក​នឹង​ឃើញ​ភាសា​ជា​ច្រើន។ សូម​ចាប់​ទាញ​​យក​ដាក់​របា​ខាង​លើ (មើល)
 - ពេល​ធ្វើ​បែប​នេះ​បាន​ហើយ លោក​អ្នក​សាក​ចូល​ទៅ​គេ​ហទំព័រ​ណា​មួយ ដើម្បី​សាក​ល្បង​មើល​ថា​តើ​វា​នឹង​ចេញ​លទ្ធ​ផល​យ៉ាង​ណា? ឥឡូវ​ខ្ញុំ​សូម​ចូល​ប្លក​ខ្ញុំ​តែ​ម្តង​ទៅ ហើយ​បក​ទៅ​ជា​ភាសា​កូរ៉េ។
៙ ចំណាំ ៖ ពេល​ចូល​ដល់​ទំព័រ​ហើយ​ត្រូវ​ចុច​ឆ្នុច​ទើប​វា​បក​ឲ្យ។
លទ្ធ​ផល​បក​ប្រែ​លើ​ប្លក​ខ្ញុំ
ដកស្រងទាំងស្រុង http://itoutschool.blogspot.com

0 comments: