ធ្វើ​ម៉េច​ទើប​ក្លាយ​ជា​អ្នកអាន​ដ៏​ពូកែ​ម្នាក់?

   ការ​អាន​ដែល​ល្អ មិនមែន​ត្រឹមតែ ចេះ​បញ្ចប់​ដោយ​ការ​គ្រប់គ្រង​ល្បឿន និង​ការ​បញ្ចេញ​សំឡេង ត្រឹមត្រូវ​នោះ​ទេ។ ជា​អ្នក​ពូកែ​អាន​ម្នាក់ មាន​ន័យ​ថា អាន​រហ័ស​យល់។ ហើយ​ជំនាញ​នេះ​មិនមែន​ផ្ដល់​អត្ថប្រយោជន៍​តែ​នៅ​ក្នុង​ថ្នាក់ ប៉ុន្តែ គឺ​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​អ្នក​ពេញ​មួយ​ជីវិត។ ដើម្បី​ក្លាយ​ជា​អ្នក​ដែល​ពូកែ​អាន​ម្នាក់ មិន​ចាំបាច់​ទាល់តែ​អ្នក​ដែល​ចូលចិត្ត​អាន​តាំងពី​កំណើត​ដែរ តែ​សូម​អាន​ចំណុច​ដូច​ខាងក្រោម៖


1. អាន​ឲ្យ​បាន​ច្រើន ៖ ចាប់ផ្ដើម​អនុវត្ត​ការ​អាន​ឲ្យ​បាន​ច្រើន​ចាប់ពី​ពេល​នេះ។ បុគ្គល​ដែល​ពូកែ​អាន( សូម្បី​តែ​អ្នក​ពូកែ​សរសេរ) គឺ​ជា​មនុស្ស​ដែល​អាន​គ្រប់​រឿង ហើយ​អាន​ច្រើន។ ការ​អនុវត្ត​អាន​ច្រើន​នេះ​ធ្វើ​ឲ្យ​អ្នក ចាប់ផ្ដើម​ដឹង​ពី​រឿងរ៉ាវ ចំណេះដឹង ជាច្រើន ព្រមទាំង​អាច​ដឹង​ពី​ចំណុច​ខុស​ប្លែក​គ្នា ការ​ប្រើ​សញ្ញា ការ​សរសេរ​កើត​ឡើង​ផ្ទួនៗ និង​ដឹង​ពី​ប្រភព ដែល​ជួយ​ឲ្យ​អ្នក​អាន​លឿន ហើយ​កាន់តែ​ងាយ​យល់។

2. សរសេរ ៖ ការ​សរសេរ​នេះ គឺ​ដើម្បី​ចាប់​យក​អ្វី​ដែល​អ្នក​បាន​រៀន​តាមរយៈ​ការ​អាន​របស់​អ្នក និង​ជួយ​បន្ថែម​សេចក្ដី​ឈ្លាសវៃ​របស់​អ្នក។ ពេល​ដែល​សរសេរ​នេះ អ្នក​នឹង​រក​ឃើញ ព្រមទាំង​ដឹង​ពី​តិចនិក ដែល​កវី​សរសេរ ហើយ ការ​ដឹង​នេះ នឹង​ជួយ​សម្រួល​ដល់​ការ​អាន​អ្នក​ដូចគ្នា។

3. បើក​ចិត្ត​ឲ្យ​ទូលាយ ៖ ចាំ ថា​ប្រសិនជា​អ្នក​មាន​អារម្មណ៍​មិន​ល្អ គិត​ថា​សៀវភៅ​នេះ​អន់ នោះ​វា​នឹង​ទៅ​តាម​នោះ​ដែរ។ ការ​ពិត​អ្វីៗ គឺ​ពឹងផ្អែក​លើ​ជំនឿ និង​ការ​រំពឹង​ទុក​របស់​អ្នក។ ដូចនេះ​សូម​បើក​ចិត្ត​ទូលាយ ថា​សៀវភៅ​ទាំង​នោះ​សុទ្ធតែ​មាន​ប្រយោជន៍​សម្រាប់​អ្នក នោះ​ទើប​អ្នកអាន​ដោយ​យក​ចិត្ត​ទុកដាក់ ឬ​អាន​បាន​ល្អ។

4. ការប្រុងប្រយ័ត្ន ៖ អ្នក​គួរ​ដឹង​ថា រាល់​អត្ថបទ ឬ​រឿង​ក្ដី អ្នកនិពន្ធ​តែងតែ ព្យាយាម​ធ្វើ​ឲ្យ​សំណេរ​នោះ​ខ្លី​តាម​ដែល​អាច​ធ្វើ​បាន​ដោយ​រក្សា​ចំណុច សំខាន់ ឬ​អត្ថន័យ​ទាំងស្រុង។ ដូចនេះ​អ្នក​គួរ​អាន​ដោយ​ប្រុងប្រយ័ត្ន កុំ​រំលង ទោះបីជា​អត្ថបទ​នោះ​វែង​ក្ដី។

5. បើក​វគ្គ​បំប៉ន​បន្ថែម ៖ ការ​អាន​បាន​ល្អ ក៏​ពឹង​លើ​ការ​ហ្វឹកហាត់​ដែរ ។ នេះ​ជា​ការ​ហ្វឹកហាត់ សម្រាប់​ខ្លួនឯង​និង​ជួយ​អ្នកដទៃ​ដែរ។ អ្នក​អាច​បើក​ជា​ក្លឹប​អ្នក​អាន​សៀវភៅ​រឿង ជាមួយ​មិត្តភ័ក្ដិ​ជាដើម ក៏​អាច​ជួយ​អ្នក​សិក្សា​ពី​តិចនិក​អាន​របស់​អ្នក​ទាំង​នោះ​ផង​ដែរ។

6. រីករាយ និង​មាន​ការ​ផ្សារ​ភ្ជាប់ ៖ អ្នក​ពូកែ​អាន​ដាច់ខាត​ត្រូវ​រក​ឲ្យ​ឃើញ​ពី​ភាព​រីករាយ​ក្នុង​ការ​អាន​នេះ។ អ្នក​ពូកែ​អាន​គឺ​ជា​អ្នក​អាន​ដ៏​រីករាយ។ ប្រសិនបើ​អ្នក​ធ្វើ​បាន​នោះ​មានន័យថា​អ្នក នឹង​ទទួល​បាន​រង្វាន់ ជា​ចំណេះដឹង និង​ការ​យល់ដឹង​ថ្មី ក៏​ដូចជា​ក្ដី​រំពឹង​ថ្មី​មួយ​ក្នុង​ជីវិត​អ្នក៕
___________________
ប្រភព​​​  អាក្បាលធំ

0 comments: