វិធី Block កម្មវិធីនៅក្នុង Windows 7 មិនឱ្យអ្នកដទៃបើកបាន
ការប្រើប្រាស់កុំព្យូទ័ររាល់ថ្ងៃអ្នកពិតជាពិបាកក្នុងការគ្រប់គ្រងទិន្នន័យនិងកម្មវិធីរបស់ខ្លួនណាស់ ពេលខ្លះមានអ្នកផ្សេងចូលមកបើកកុំព្យូទ័ររបស់អ្នកដើម្បីមានបំណងធ្វើអ្វីមួយ ហើយអ្នកខ្លះដើម្បីលេងហ្គេមឬកម្មវិធីអ្វីផ្សេងៗជាដើម។ តែពេលខ្លះអ្នកមានអារម្មណ៍ថាធុញទ្រាន់ឬមិនចង់ឱ្យមានអ្នកដទៃប៉ះពាល់កុំព្យូទ័រឬបើកកម្មវិធីរបស់អ្នកលេង។ តើអ្នកត្រូវធ្វើដូចម្ដេច?
ជាការពិតដើម្បី Block កម្មវិធីក្នុងកុំព្យូទ័ររបស់អ្នកមិនឱ្យអ្នកដទៃលេងនោះ អ្នកអាចធ្វើបានជាមួយ KH4IT ដោយអនុវត្តនូវវិធីសាស្ត្រដូចខាងក្រោម៖
២. បន្ទាប់មកអ្នកអាច Extract វាទៅកាន់ទីតាំងណាមួយដែលងាយស្រួលរក ហើយត្រូវចុចបើកកម្មវិធីនេះ។ ពេលនោះវានឹងចេញផ្ទាំងមួយ Enter Password ។ដួចនេះអ្នកមិនចាំបាច់វាយលេខសម្ងាត់ទេ ដោយគ្រាន់តែចុច OK យក។
៣. ក្រោយមកវានឹងចេញផ្ទាំងមួយទៀតដើម្បីឱ្យអ្នកវាយឈ្មោះកម្មវិធីរបស់អ្នកចូល ដូចនេះអ្នកត្រូវវាយឈ្មោះកម្មវិធីណាមួយដែលអ្នកចង់ Block នោះចូល រួចចុចលើ Block ។ តែបើកម្មវិធីខ្លះអ្នកមិនដឹងថាវាយឈ្មោះចូលយ៉ាងម៉េចអ្នកត្រូវចុចលើ Shortcut កម្មវិធីនោះហើយចុច Right Click យក Properties ពេលនោះអ្នកនឹងឃើញឈ្មោះកម្មវិធីរបស់អ្នកនៅក្នុងប្រអប់ Target ហើយអ្នកអាចដាក់ ក្នុង Application Executable Name រួចចុចលើ Block
៤. នៅពេលនោះកម្មវិធីរបស់អ្នកនឹងត្រូវបាន Block ។ ហើយអ្នកអាចចុចបិទកម្មវិធីនេះរួចសាកបើកកម្មវិធីដែលអ្នក Block នោះមើល។ វានឹងចេញផ្ទាំងមួយដូចខាងក្រោម៖៥. ដើម្បីដាក់លេខសម្ងាត់មិនឱ្យគេបើកចូលកម្មវិធី Windows Application Blocker អ្នកអាចចុចលើ Change Password រួចចុចវាយលេខសម្ងាត់របស់អ្នករួចចុច OK៦. នៅទីបញ្ចប់អ្នកអាចគ្រប់គ្រងទៅកម្មវិធីដែលមាននៅក្នុងកុំព្យូទ័ររបស់អ្នកបានហើយ។ ម្យ៉ាងវិញទៀតដើម្បីដោះ Block ឬUnblock កម្មវិធីណាមួយឡើងវិញអ្នកត្រូវចុចបើកកម្មវិធី Windows Application Blocker រួចចុចបញ្ចូលលេងសម្ងាត់របស់អ្នក ហើយចុចOK៧. ក្រោយមកទៀតចុចលើកម្មវិធីដែលអ្នកចង់ដោះ Block នោះវិញរួចចុចលើ Unblock ជាការស្រេច៕

0 comments: